សម្រស់ធម្មជាតិដែលលាក់ក្នុងដែនជម្រកសត្វព្រៃកែវសីមា

458
រូភាព៖ samveasna center

ដែនជម្រកសត្វព្រៃកែវសីមា​ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាតាមរៈសំណើក្រសួងបរិស្ថាន បង្កើត​ឡើង​នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ​២០១៦ ដើម្បីថែទាំងទីជម្រកសត្វព្រៃ និងរុក្ខជាតិ​នៅលើផ្ទៃដី២៩២.៦៩០ ហិកតាស្ថិតនៅក្នុងភូមិសាស្ត្រខេត្តមណ្ឌលគីរី និងខេត្តក្រចេះ។

តាមរយៈអនុក្រឹត្យនេះដែលចុះហត្ថលេខាដោយសម្តេចអគ្គមហាសេនាបីតេជោហ៊ុន សែន ដែន​ជម្រក​កែវ​សីមា គឺជាតំបន់ធានាឱ្យមានការថែទាំទីជម្រកសត្វព្រៃ និងប្រព័ន្ធអេកូឡូស៊ី ព្រមទាំង​ធានា​ឱ្យមាន​ការ​បំពេញ​លក្ខខណ្ឌចាំបាច់សម្រាប់ប្រភេទណាមួយនៃសត្វ រុក្ខជាតិ​និងជីវៈចម្រុះ ហើយផ្តល់ផលិតផល និង​សេវា​កម្មធម្មជាតិសម្រាប់ការប្រើប្រាស់ប្រកបដោយ​និរន្តរភាព រួមទាំង​ការ​លើក​កម្ពស់​ការចូល​រួម​របស់​សហគមន៍​មូលដ្ឋានក៏ដូចជាសាធារណជន​ក្នុងការរួមចំណែកដល់ការគ្រប់គ្រង ការការពារ និងការ​អភិរក្ស​ជីវៈ​ចម្រុះ និងធន​ធាន​ធម្មជាតិ​ក្នុងតំបន់។​ ដែនជម្រកសត្វព្រៃកែវសីមា ផ្តល់​ជាទី​ជម្រក​ធម្មជាតិ​ដល់​សត្វ​ព្រៃ និងរុក្ខជាតិជាង៦០ប្រភេទស្ថិតនៅ​ក្នុង​បញ្ជី​ក្រហមរបស់អង្គការ IUCN ដែល​ជាប្រភេទ​រង​ការ​គំរាម​កំហែង​​ឈាន​ទៅរក​ការផុត​ពូជ។

សត្វទាំង៦០ប្រភេទនោះរួមមាន ស្វាកន្ទុយស និង​ទោច​ថ្ពាល់លឿងជាដើម ពពួកខ្លាព្រៃ ដំរីអាស៊ី ក្រុម​គោសាទិស និងសត្វស្លាបជាច្រើនប្រភេទ ផ្សេងទៀត។ ការសិក្សាស្រាវជ្រាវកន្លងមកបានរកឃើញថា ដែន​ជម្រក សត្វព្រៃនេះ មាន​សក្តានុពល​ខ្ពស់​សម្រាប់​ការអភិវឌ្ឍន៍​គម្រោងទេសចរណ៍ ធម្មជាតិ​នាពេល​អនាគត។ អង្គការWCS បានឱ្យដឹងថា ក្រៅពីសំបូរទៅដោយសត្វព្រៃជាច្រើនប្រភេទហើយនោះ ដែន​ជម្រកសត្វព្រៃកែវសីមា មានប្រភេទរុក្ខជាតិកម្រ និងផ្កាព្រៃចម្រុះពណ៌ ពិសេស​ទឹកធ្លាក់​ធម្មជាតិ​ជាង១០​កន្លែង​។

ទាំងនេះ សុទ្ធសឹងតែជាសម្រស់ និងសក្តានុពលនៃធនធានធម្មជាតិក្នុងដែនជម្រកសត្វព្រៃកែវសីមា​ដែល​ក្រសួងបរិស្ថាន និងអង្គការជាដៃគូ រួមទាំងសហគមន៍ក្នុងតំបន់ បានយកចិត្តទុកដាក់ក្នុងការអភិរក្ស​ និងថែរក្សាសម្រាប់កូនចៅជំនាន់ក្រោយរបស់កម្ពុជា៕  ​

ដែនជម្រកសត្វព្រៃកែវសីមា។ រូបភាព៖ wcs
រូភាព៖ samveasna center
រូភាព៖ samveasna center
រូបភាព: wcs

 

រូបភាព: wcs
រូបភាព: wcs
ប្រភេទរុក្ខជាតិកម្រក្នុងដែនជម្រកសត្វព្រៃកែវសីមា។ រូបភាព៖ WCS
រូបភាព: wcs
រូបភាព: wcs
រូបភាព: wcs
រូបភាព: wcs
រូបភាព: wcs
ចែករំលែក