​ក្នុងរយៈ១០ឆ្នាំខាងមុខមនុស្សប្រមាណ១០លាននាក់នឹងត្រូវបង្ខំចាកចេញពីផ្ទះសម្បែងរបស់ខ្លួនដោយសារតែការប្រែប្រួលអាកាសធាតុ ហើយបញ្ហានេះនឹងក្លាយជា​បញ្ហា​ចម្បង​បង្អស់​របស់​ពិភព​លោកដែលមិនធ្លាប់មាននោះទេ។ នេះគឺជាការសិក្សារបស់វិទ្យាស្ថានស្រាវជ្រាវការ​ប្រែប្រួល​អាកាសធាតុដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះ។

មន្ត្រីជាន់ខ្ពស់នៃទាហានសហរដ្ឋអាមេរិក និងជាអ្នកជំនាញសន្តិសុខ បានលើក​ឡើង​ថា​ចំនួន​ជនភៀសខ្លួនដោយសារតែការប្រែប្រួលអាកាសធាតុពីសីរ៉ីនឹងនៅតែកើនឡើងទៅកាន់ប្រទេស​អឺរ៉ុប ហើយជាពិសេសគឺនៅរយៈពេល២០ឆ្នាំខាងមុខដែលមិនមែនត្រឹមតែ១ ឬ​២លាន​ដែល​អឺរ៉ុប​ជួបប្រទះរាល់ថ្ងៃនេះទេ ប៉ុន្តែអាចទៅដល់១០ ឬ២០លាន ក្នុងរយៈ​ពេល​២០ឆ្នាំ​ទៅមុខ​ទៀត​ដែលនឹងមកពីអាហ្វ្រិកខាងត្បូង។

ការសិក្សាដដែល បានអំពាវនាវឱ្យរដ្ឋាភិបាលទាំងអស់យល់ព្រមនៅយុត្ថាធិការថ្មីមួយដើម្បី​ការពារកុំឱ្យមានជនភៀសខ្លួនដោយសារតែការប្រែប្រួលអាកាសធាតុ។​ ការអំពាវនាវនេះ គឺខណៈដែលកិច្ចប្រជុំស្តីពីការប្រែប្រួលអាកាសធាតុគ្រោងនឹងធ្វើឡើងនៅសប្តាហ៍ក្រោយក្នុងប្រទេសអាល្លឺម៉ង់ដែលជំរុញឱ្យមេដឹកនាំទាំងអស់ធ្វើការកាន់តែខ្លាំងដើម្បីដាក់ចេញនូវការអនុវត្តជាទិសដៅក្នុងកិច្ចព្រមព្រៀងអាកាសធាតុក្រុងប៉ារ៉ីស៕

ប្រភព៖ https://www.theguardian.com/environment/2017/nov/02/climate-change-will-create-worlds-biggest-refugee-crisis

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់