នៅថ្ងៃទី២៧ ខែធ្នូនេះ ប្រជាកសិករនៅភូមិខិះស្វាយ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង នឹងរួមគ្នា​ជាមួយអ្នក​ជំនាញដើម្បី​អភិរក្ស​សត្វត្រយ៉ងយក្ស​ដែលជាសត្វស្លាប​តំណាង​ឱ្យប្រទេស​កម្ពុជាព្រមទាំង ការពារ​ព្រៃឈើ​ជាទីជម្រក​របស់​វា​នៅ​ក្នុងដែនជម្រកសត្វព្រៃសៀមប៉ាងខាងលិច បន្ទាប់ពីប្រជាកសិករទទួលបានការ​ទិញ​ផល​ស្រូវស្រូវក្នុងតម្លៃខ្ពស់ ក្នុងគម្រោងIbis Rice។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការWCS​នៅថ្ងៃទី២៧​នេះ។

អង្គការ​WCS បានឱ្យដឹងថា ​គម្រោងនេះនឹងអនុវត្តដោយសហការជាមួយក្រសួងបរិស្ថាន និង​មន្ទីរ​បរិស្ថាន​ ខេត្ត​ស្ទឹងត្រែងដែលទទួលថវិកាពីអង្គការជីវិតសត្វស្លាបអន្តរជាតិ​ដើម្បីការពារ ដែន​ជម្រក​សត្វព្រៃ​ក្នុង​ស្រុក​​សៀមប៉ាង​ខេត្ត​ស្ទឹងត្រែង​ដែល​មាន​ទំហំ​ផ្ទៃដី​១៥០. ០០០ហិកតា។​ ដែន​ជម្រកសត្វព្រៃ​នេះ​គាំទ្រ​ដល់​ការ​រស់​នៅ​របស់​សត្វ​ព្រៃ​ប្រភេទ​រងគ្រោះ​ជិត​ផុត​ពូជ​ជាច្រើន​ប្រភេទ​ដែល​ក្នុង​នោះ​រួមសត្វ​ត្រយ៉ង​យក្ស​ដែល​ប្រមាណជា២០ភាគរយនៃចំនួនវាទាំងអស់ នៅលើសាកលលោក និងប្រមាណ​៥០ភាគ​រយ​នៃ​សត្វ​ត្រយ៉ង​ចង្កំកស ទាំងអស់នៅលើសាកលលោក។

ក្នុងសេចក្តីប្រកាសព័ត៌មាននៃអង្គការWCSដដែល ការអនុវត្តនេះ​ គឺជាឆ្នាំទី០១ដែលអនុវត្តគម្រោង​បង្កើន​ជីវភាព​នៅស្រុកសៀមប៉ាងក្នុងភូមិខិះស្វាយដោយមានកសិករចំនួន៤៣គ្រួសារបានចូលរួម​ ហើយ​មាន​ទំនុក​ចិត្តយ៉ាងខ្ពស់ចំពោះការអនុវត្តគម្រោងនេះ។

ដើម្បីចូលរួមជាមួយគម្រោងនេះ កសិករត្រូវតែចុះបញ្ចីទំហំផ្ទៃដីស្រែ របស់​ខ្លួន​នៅលើផែន​ទី​ដែល​មាន​ការ​យល់​ព្រមពីអាជ្ញាធរខេត្ត ហើយពួកគាត់ត្រូវតែគោរពតាមលក្ខខណ្ឌដែលបានកំណត់រួមមាន មិន​ត្រូវ​បរបាញ់​សត្វព្រៃ មិនប្រើប្រាស់ជីគីមី និងប្រើថ្នាំសម្លាប់ល្អិត ជាលក្ខណះធម្មជាតិជាដើម៕

ដកស្រង់ពីWCS

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់