ក្រសួងបរិស្ថាន និង វិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល បានចេញផ្សាយចំណុចចំនួន៩ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍបៃតងក្នុងនោះរួមមាន ទី១ បិទកុងតាក់( បិទកុងតាក់ភ្លើងនៅពេលលោកអ្នកចាកចេញពីបន្ទប់ប្រើប្រាស់ ដកខ្សែភ្លើងនៅពេលលោកអ្នកមិនប្រើប្រាស់ ឬបើកបង្អួចនិងប្រើប្រាស់ពន្លឺធម្មជាតិ) ២ ប្រើប្រាស់ឡើងវិញ( យកតាមខ្លួននៅកែវ និងចង់ដាក់សម្ភារៈដែលអាចប្រើប្រាស់ឡើងវិញបាននិយាយថាទេចំពោះការប្រើប្រាស់ថង់ ឬដបផ្លាស្ទិក)

ទី ៣ សន្សំសំចៃការប្រើប្រាស់ទឹក( ប្រើប្រាស់ទឹកដោយសន្សំសំចៃរាយការណ៍និងចាត់វិធានការភ្លាមៗបើមានការលិចធ្លាយទឹក) ទី៤កាត់បន្ថយការធ្វើដំណើរដោយយន្តហោះ(ពិចារណាប្រើប្រាស់វិធីសាស្ត្រចូលរួមប្រជុំសន្និបាតតាមរយៈប្រព័ន្ធទូរស័ព្ទ ឬអ៊ិនតាណែត ) ទី៥កាត់បន្ថយការប្រើប្រាស់ក្រដាស (កាត់បន្ថយការព្រីនឯកសារលើក្រដាសព្រីនឯកសារលើសងខាងក្រដាស)

ទី៦ធ្វើដំណើរដោយការទទួលខុសត្រូវ( ប្រើប្រាស់នូវសេវាដឹកជញ្ជូនសាធារណៈ ឬរថយន្តរួមបើអាចធ្វើទៅបាន សូមធ្វើដំណើរដោយថ្មើរជើង ឬប្រើប្រាស់កង់ ) ទី៧ កែច្នៃដើម្បីប្រើប្រាស់ឡើងវិញ (បែងចែកប្រភេទសម្រាមប្រើប្រាស់ធុងសម្រាមឱ្យបានសមស្រប)

ទី៨ ប្រើប្រាស់សម្ភារៈដែលមិនប៉ះពាល់ដល់បរិស្ថាន (គាំទ្រដល់ផលិតផលធម្មជាតិ និងផលិតក្នុងស្រុកប្រើប្រាស់ផលិតផលដែលផលិតដោយការគិតគូរលើបរិស្ថាន (Eco-friendly) និងទី៩ ផ្សព្វផ្សាយឱ្យបានទូលំទូលាយ( ផ្សព្វផ្សាយនិងអនុវត្តការអភិវឌ្ឍបៃតងចែករំលែកវិធីសាស្ត្រ និងសកម្មភាពល្អៗ អំពីចរីភាពបរិស្ថាន)៕

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់