មន្ទីរបរិស្ថានរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ រួមទាំងព្រះសង្ឃ លុបបំបាត់ដេប៉ូសំរាមក្នុងខណ្ឌជ្រោយចង្វា

175

《សាមគ្គីជាកំលាំងដែលអាចធ្វើអ្វីៗបានទាំងអស់》
ក្រុមការងារមន្ទីរបរិស្ថានរាជធានីភ្នំពេញ បានសហការជាមួយរដ្ឋបាលខណ្ឌជ្រោយចង្វារ ចៅសង្កាត់ព្រែកលៀប ក្រុមហ៊ុនសិុនទ្រី យុវជន សសយក យុវជនកាកបាទក្រហម យុវជនកាយរិទ្ធិ ព្រះសង្ឃ អាចារ្យវត្តខ្ទរ និងពុទ្ធបរិស័ទចំណុះជើងវត្ត សរុប135នាក់ បានចូលរួមធ្វើការលុបបំបាត់ដេប៉ូសំរាមដែលចាក់ដោយមិនមានសណ្ដាប់ធ្នាប់នៅមុខវត្តខ្ទរ ស្ថិតនៅភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ទន្ទឹមនឹងនោះដែរ ឯកឧត្តម ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារក៏បានជួយឧបត្តម្ភចាក់ខ្សាច់ចំនួន១០ឡានស្មើ២០០ម៉ែត្រគីបដើម្បី ចាក់លុបពីលើកាកសំណល់សំណង់ដែលពុំមានសោភណ្ឌភាព និង បានផ្តល់អាប៊ុលមកធ្វើការឈូសឆាយសំអាត ផង។

នៅពេលបញ្ចប់ការងារឈូសឆាយនេះដើម្បីទប់ស្កាត់ការកើតឡើងវិញនូវដេប៉ូសំរាមនេះ ក្រុមការងារមន្ទីរបរិស្ថានបានបោះស្លាកហាមចាក់សំរាម និងផាកពិន័យ ហើយអជ្ញាធរខណ្ឌ សង្កាត់ នឹងសហការជាមួយ គណៈគម្មាធិការវត្តនឹងធ្វើការហាមឃាត់នូវឡានរឺជនណាដែរយកសំរាមមកចាក់នៅទីនេះ និងផាកពិន័យចំពោះជនដែលមិនរាងចាល។ កម្មវិធីនេះគឺធ្វើឡើងនៅព្រឹកថ្ងៃសុក្រ ទី១២រោច ខែមិគសរ ឆ្នាំរកា នព្វសក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ គ.ស២០១៧៕

ចែករំលែក