យុវជនមួយក្រុមនឹងទៅបោះតង់សម្រាកលំហែកាយបំណាច់ឆ្នាំសកល២០១៧នេះ នៅ​រមណីយ​ដ្ឋាន​ធម្មជាតិ​ភ្នំបូកគោសម្រាប់រយៈពេលបីថ្ងៃពីថ្ងៃទី២២ដល់ថ្ងៃទី២៤ ខែធ្នូ។ ជាដំណើរ​កំសាន្តសម្រាក​ចំពេលដែលកម្ពុជា​រៀបចំ​ពិធីបុណ្យ​សមុទ្រ​ប្រចាំឆ្នាំ​ដ៏អស្ចារ្យ​នៅខេត្ត​កំពត។ អ្នករៀបចំកម្មវិធីដំណើរកំសាន្តនេះ គឺក្រុមជំនាញបោះតង់ក្នុងស្រុក Amazing Trip Planner។

ស្ថាបនិកAmazing Trip Planner លោក សា ឌីណា បាន​ឱ្យដឹងពី​មូលហេតុ​នៃការ​ជ្រើស​រើសតំបន់រមណីយដ្ឋានភ្នំបូកគោនេះគឺដោយសារជាតំបន់ទេសចរណ៍ធម្មជាតិ វប្បធម៌ប្រវត្តិសាស្ត្រ។ ទេសភាពនៅរមណីយដ្ឋាន មានភាពទាក់ទាញ អស្ចារ្យ និងគួរឱ្យភ្ញាក់ផ្អើលបំផុតព្រោះតែតំបន់ប្រវត្តិសាស្ត្រ ដូចជា​ព្រះរាជ​ដំណាក់​របស់​អតីត​ព្រះមហាក្សត្រ កាស៊ីណូនៅសម័យបារាំង ទឹកជ្រោះពពកវិល វាលស្រែ៥០០ បឹងធម្មជាតិដ៏ស្រស់ស្អាតលើភ្នំ ផ្កាក្រឡោម និងវត្តសំពៅប្រាំដែលជាទីសក្ការៈជាដើម។ បន្ថែមពីនេះ ទេសភាពខៀវស្រងាត់ និងទេសភាពសមុទ្រ ខ្យល់អាកាស​ស្រស់ថ្លា​ដែល​ជា​ទីទាក់​ទាញ និងរំសាយចិត្តនៃអ្នកទេសចរ។

ដំណើរកំសាន្តជំរំតង់ សិសិររដូវឋានសួគ៌បូកគោ គឺបុណ្យសមុទ្រ ខេត្តកែប កំពត និង​ភ្នំបូក​គោដែលក្រុមយុវជនទាំងអស់នឹងធ្វើដំណើរទៅតាមរថភ្លើងគយគន់ទេសភាពធម្មជាតិតាមបណ្តោយផ្លូវដែកភ្នំពេញ-កំពត និងរថយន្តក្រុងពីភ្នំពេញឡើងទៅ​ដល់ភ្នំបូកគោ​៕

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់