រដ្ឋមន្ត្រីបរិស្ថាន ពិភាក្សាជាមួយWWFលើកិច្ចការពារធនធានធម្មជាតិនៅប៉ែកឦសាន្ត

27

ថ្ងៃទី២រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ​២០១៧ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអនុញ្ញាតឱ្យលោក លោក សេង ទៀក ជា​នាយក​អង្គការWWFប្រចាំ​កម្ពុជាដឹកនាំគណៈប្រតិភូចូលជួប និងសំដែងការគួរសមនៅទីស្តីការក្រសួងបរិស្ថាន។

ក្នុងកិច្ចពិភាក្សានោះ ភាគីទាំងពីរបានពិភាក្សាគ្នាយ៉ាងស្និទស្នាលលើកិច្ចសហការនានារបស់អង្គការ និងក្រសួងលើកិច្ចសហប្រតិបតិ្តការនាពេលកន្លងមកចំពោះ ការការពារធម្មជាតិ និងការអភិរក្ស​ក្នុង​តំបន់​អភិរក្ស​នៅបែកឦសាន្ត។

ភាគីទាំងពីរបានបង្ហាញពីជំហរបន្តការជួយគាំទ្រគ្នាទៅវិញទៅមកទាំង​លើវិស័យអភិរក្ស និង​ការការ​ពារ​ធនធាន​ធម្មជាតិ៕

ចែករំលែក