ថ្ងៃ១០កើត ខែមគសិរ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវជាថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅខេត្តកំពត៖  នាយកដ្ឋានសេវាកម្មព័ត៌មានភូមិសាស្រ្ត នៃអគ្គនាយកដ្ឋានចំណេះដឹង ព័ត៌មានបរិស្ថាន បានរៀបចំសិក្ខាសាលាស្តីពី «ការកសាងបណ្តាញចែករំលែកទិន្នន័យព័ត៌មានភូមិសាស្ត្របរិស្ថាន» ដែលកំណែរទម្រង់អភិបាលកិច្ចបរិស្ថានរបស់ក្រសួងបរិស្ថានកំពុងអនុវត្តន៍។ លោកជំទាវ ងិន លីណា អគ្គនាយកចំណេះដឹង និងព័ត៌មានបរិស្ថាន បានឱ្យដឹងថាវេទិកានេះរៀបចំឡើងរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី២៨ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ដើម្បីពិភាក្សា ផ្តល់យោបល់ជារួម : ១- ទម្រង់និងរចនាបទWeb GIS និងGeospatial Data Portal ២-ពិគ្រោះយោបល់ និងប្រមូលព័ត៌មានអំពីការរចនាដំបូងនិងការអភិវឌ្ឍន៍Web GIS និងការកសាងបណ្តាញចែករំលែក ទិន្នន័យព័ត៌មានភូមិសាស្រ្ត និងទី៣ -ពិគ្រោះយោបល់ និងប្រមូលព័ត៌មាន អំពីសមាសភាគសម្រាប់ដាក់បញ្ចូលក្នុងData Portal។

ក្នុងឱ្យកាសនោះ ឯកឧត្តម ឃុត ចាន់ដារ៉ា អនុរដ្ឋលេខាធិការ តំណាង ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន មានប្រសាសន៍ថា ប្រទេសជាតិយើងកំពុងទទួលបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ច ព្រមទាំងប្រជាពល រដ្ឋមានសេរីភាពទទួលបាននូវព័ត៌មាន។ ជាក់ស្តែង សេវាកម្មព័ត៌មានភូមិសាស្ត្របានចូលរួមពង្រីកប្រព័ន្ធតំបន់ការពារធម្មជាតិ ដែលមានផ្ទៃដីកើនឡើងពីប្រមាណ៣,២លានហិកតា រហូតដល់ ៧,៥ លានហិកតា។ ដូចនេះ ការកសាងនូវបណ្តាញចែករំលែកទិន្នន័យព័ត៌មាភូមិសាស្ត្របរិស្ថាន គឺជាកិច្ចការដ៏សំខាន់មួយក្នុងការចងក្រង និងប្រមូលផ្តុំនូវទិន្នន័យព័ត៌មានភូមិសាស្ត្រពាក់ព័ន្ធ ដើម្បីប្រើប្រាស់ក្នុងការវិភាគ និងវាយតម្លៃអំពីស្ថានភាពបរិស្ថានតាមលក្ខខណ្ឌភូមិសាស្ត្រជាក់ស្តែងផ្សេងៗ និងជួយដល់ការរៀបចំផែនការប្រើប្រាស់ដីឱ្យកាន់តែល្អប្រសើរ។ ក្រៅពីនេះ ទិន្នន័យព័ត៌មានភូមិសាស្ត្រ ក៏ផ្តល់នូវព័ត៌មានសម្រាប់ការសិក្សា ស្រាវជ្រាវ និងផ្តល់ចំណេះដឹង ដល់សិស្ស និសិត្ស និងសាធារណជនផងដែរ។

ឯកឧត្តម ឃុត ចាន់ដារ៉ា បានបន្ថែមថា ការរៀបចំកសាងនូវបណ្តាញចែករំលែកទិន្នន័យព័ត៌មាភូមិសាស្ត្របរិស្ថាន នឹងដើរតួយ៉ាងសំខាន់នាពេលអនាគត ក្នុងការធ្វើជាភ្នាក់ងារចម្បងមួយសម្រាប់ការប្រមូល និងចែកចាយទិន្នន័យព័ត៌មានភូមសាស្រ្តពីស្ថាប័នផ្សេងៗរបស់រាជរដ្ឋាភិបាល សម្រាប់ការប្រតិបត្តិរបស់មជ្ឍមណ្ឌលផែនទីបរិស្ថានជាតិ ស្របតាមខ្លឹមសារក្នុងសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ។ ឯកឧត្តមសង្ឃឹមថាអ្នកចូលរួមទាំងអស់ផ្តល់នូវធាតុចូលដែលអាចជួយចែករំលែក និងកសាងបាននូវ មជ្ឈមណ្ឌលប្រមូលផ្តុំទិន្នន័យព័ត៌មានភូមិសាស្ត្រមួយរួមរបស់ក្រសួងបរិស្ថាន ដែលអាចប្រើប្រាស់បានជាទូទៅ និងផ្តល់ជូនថ្នាក់ដឹកនាំក្នុងការធ្វើសេចក្តីសម្រេចចិត្ត ក្នុងកិច្ចការងារគ្រប់ គ្រង ធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ កិច្ចគាំពារបរិស្ថាន និងការអភិវឌ្ឍដោយចីរភាព ព្រមទាំងការគិតគូរដល់ជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋានឱ្យបានល្អប្រសើរ៕

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់