វេទិកាស្តីពី “ការចូលរួមរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងសហគមន៍មូលដ្ឋានក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ” បានចាប់ផ្តើមបើកដំណើរការហើយក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីកសួងបរិស្ថាននៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកានៅទីស្តីការក្រសងបរិស្ថាន។

ក្នុងវេទិកាដែលមានស្ថាប័នពាក់ព័ន្ធចូលរួមប្រមាណជាង៤៥០រូប ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើង៣ចំណុចធំៗទី១ កំណែទម្រង់ស្ថាប័ន គោលនយោបាយ និងច្បាប់ដែលរួមមាន រចនាសម្ព័ន្ធក្រសួងបរិស្ថានដែលបង្កើតអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ការរៀបចំ«យុទ្ធសាស្ត្រ និងផែនការសកម្មភាពបរិស្ថានជាំតិ ឆ្នាំ២០១៦-២០២៣» ការរៀបចំក្រមបរិស្ថាន និងធនធានធម្មជាតិ, ទី២ធំការបង្កើនប្រសិទ្ធិភាពគ្រប់គ្រងសម្បទានដីសេដ្ឋកិច្ច និងធនធានធម្មជាតិ ដែលរួមមានការត្រួតពិនិត្យសម្បទានដីសេដ្ឋកិច្ច ការទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ការបែងចែកតួនាទី និងភារកិច្ច និងការទទួលខុសត្រូវរវាងស្ថាប័នទទួលបន្ទុកការអភិរក្ស និងការអភិវឌ្ឍ ការអនុវត្តសារាចរណែនាំលេខ ០៥ ការរៀបចំវេទិកាជាតិលើកទី១ ស្តីពី «ការការពារ និងអភិរក្សធនធានធម្មជាតិ»កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦។

ចំណុចទី៣ធំដែលឯកឧត្តមរដ្ឋមន្រី្តបានលើកឡើងគឺ ការអនុវត្តតាមស្មារតីវេទិកាថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ និងសារាចរណែនាំលេខ០៥ ដែលរួមមានការរៀបចំវេទិកាស្តីពី «ការការពារ និងអភិរក្សធនធានធម្មជាតិ» ការបង្កើតតំបន់ការពារធម្មជាតិថ្មី និងរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ ការបង្កើត និងពង្រឹងការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិ ការអភិវឌ្ឍទេសចរណ៍ធម្មជាតិ និងតំបន់បេតិកភណ្ឌ ការកំណត់ និងការបែងចែកតំបន់គ្រប់គ្រងតំបន់ការពារធម្មជាតិ ការបង្កើតគោលការណ៍ណែនាំពីនីតិវិធី និងដំណើរការរៀបចំសហគមន៍តំបន់ការពារធម្មជាតិ ការរៀបចំផែនការយុទ្ធសាស្ត្រជាតិសម្រាប់គ្រប់គ្រងតំបន់ការពារធម្មជាតិ ការរៀបចំយុទ្ធសាស្ត្ររេដបូកជាតិ (REDD+) ការគ្រប់គ្រង និងការពង្រឹងសមត្ថភាពមន្ត្រីឧទ្យានុរក្ស ការរៀបចំគម្រោងសាកល្បងអភិវឌ្ឍន៍សហគមនតំបន់ការពារធម្មជាតិដយប្រើប្រាស់ថវកាជាតិ ការដោះស្រាយបញ្ហាដីធ្លីក្នុងតំបន់ការពារធម្មជាតិ យន្តការហិរញ្ញប្បទាននិរន្តរភាពសម្រាប់ការការពារ និងអភិរក្សធនធានធម្មជាតិនិងកិច្ចសហប្រតិបត្តិការជាមួយដៃគូរអភិវឌ្ឍន៍ និងអង្គការមិនមែនរដ្ឋាភិបាល។

ថ្លែងទៅកាន់អ្នកចូលរួមប្រមាណ៤៥០រូប ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ពីទិសដៅនៃវេទិកានេះថា ជាវប្បធម៌សន្ទនាសម្រាប់អ្នកចូលរួមបានចែករំលែកជាមតិ យោបល់ ដើម្បីជំរុញឱ្យបង្កើតជាផែនការសម្រាប់អភិវឌ្ឍន៍មូលដ្ឋាន និងដើម្បីពិនិត្យអំពីវឌ្ឍនភាព នៃការអនុវត្តសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល តាមរយៈលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រីខាងលើ សំដៅពង្រឹងការគ្រប់គ្រងតំបន់ការពារធម្មជាតិឱ្យកាន់តែមានប្រសិទ្ធភាព និងមាននិរន្តរភាព និងលើកម្ពស់ជីវភាពរស់នៅរបស់ប្រជាសហគមន៍៕

 

 

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់