រដ្ឋមន្ត្រីបរិស្ថាន គាំទ្រចំពោះការបង្កើតជម្រកសត្វខ្លានៅភ្នំក្រវ៉ាញ

31

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាននៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានអនុញ្ញាតឱ្យនាយកប្រតិបត្តិអង្គការWildlife Alliance កញ្ញា Suwanna Gauntlett បានចូលជួបនិងពិភាក្សាស្តីពីផែនការដោះលែងសត្វខ្លានៅដែនជម្រកសត្វស្រែពក និងភ្នំក្រវ៉ាញ។ ក្នុងកិច្ចពិភាក្សានោះ ឯកឧត្តមរដ្ឋមន្ត្រី បានគាំទ្រចំពោះបំណងនេះ ហើយបានស្នើឱ្យអង្គការWWF ធ្វើការជាមួយអង្គការសម្ព័ន្ធសត្វព្រៃកម្ពុជា ហើយធ្វើសំណើមកកាន់ក្រសួងបរិស្ថានដើម្បីពនិត្យនិងសម្រេច។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា ការនាំសត្វខ្លាមករស់នៅក្នុងព្រៃកម្ពុជាវិញគឺជាឆន្ទះរបស់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈផែនការសកម្មភាពដែលបានអនុម័តនៅឆ្នាំ២០១៦។ សត្វខ្លាត្រូវបានគេបញ្ជាក់ថាបានបាត់វត្តមានពីកម្ពុជានៅឆ្នាំ២០០៧។ ចុងក្រោយនេះ គណៈប្រតិភូនៃក្រសួងបរិស្ថានតំណាងឱ្យរដ្ឋាភិបាលកម្ពុជាបានធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌាដើម្បីសិក្សា និងដកស្រង់បទពិសោធន៍ចំពោះការដោះលែងខ្លាក្នុងតំបន់ធម្មជាតិវិញ៕

ចែករំលែក