មន្ទីរបរិស្ថានខេត្តរតនៈគិរីរៀបចំសំអាតក្រុងដើម្បីអបអរពិធីគ្រងរាជ្យ និងទិវាបរិស្ថាន

52
កុមារតូចៗនៅខេត្តរតនៈគីរីចូលរួមក្នុងចលនារើសសំរាមនៅក្រុងបានលុង។ រូបភាពមន្ទីររតនៈគិរី

រតនៈគិរី៖ ដើម្បីអបអរសាទរទិវាអនាម័យបរិស្ថាន​ ក៏ដូចអបអរសាទរខួបលើកទី១៣​នៃការឡើងគ្រងរាជ្យសម្បត្តិរបស់ព្រះមហាក្សត្រ​ និងព្រះរាជពិធីបុណ្យអុំទូក​ អកអំបុក​ និងសំពះព្រះខែ នៅព្រឹកថ្ងៃទី២៧​ ខែតុលា​ ឆ្នាំ២០១៧​ មន្ទីរបរិស្ថានបានសហការជាមួយអាជ្ញាធរក្រុងបានលុង​ និងសហភាពសហព័ន្ធយុវជនខេត្ត​រៀបចំយុទ្ធនាការផ្សព្វផ្សាយ​ និងរើសសំរាមតាមផ្លូវ។

កម្មវិធីនេះ​ មានគោលបំណងបំផុសគំនិតបងប្អូនប្រជាពលរដ្ឋ​ មន្រ្តីរាជការ​ កងកំលាំងប្រដាប់អាវុធទាំងបីប្រភេទ​ អោយមានការចូលរួមថែរក្សា​ ទុកដាក់សំរាមអោយបានត្រឹមត្រូវ​ និងចូលរួមគ្នាសំអាត​ និងធ្វើអនាម័យ​ នៅតាមគ្រឺះស្ថាន​ សហគ្រាស​ និងផ្ទះរៀងខ្លួន​ ដោយមានការចូលរួមពីមន្រ្តីរាជការ​ កងកំលាំងប្រដាប់អាវុធ​ សិស្សានុសិស្ស​ ប្រមាណ១០០០​នាក់៕

ចែករំលែក