រដ្ឋាភិរដ្ឋាភិបាលចក្រភពអង់គ្លេស កំពុងគិតគូរយ៉ាងខ្លាំងលើការឧបត្ថមធនសម្រាប់ទោចក្រយាន្តយន្តអគ្គិសនី និងរថយន្តអគ្គសនីដែលជាគោលនយោបាយរបស់រដ្ឋាភិបាលដើម្បីឱ្យមានមនុស្សកាន់តែច្រើនងាកមកការជិះកង់ជំនួសវិញ។ នេះគឺជាការបញ្ជាក់ពីរដ្ឋមន្ត្រីក្រសួងសាធារណៈការរបស់ចក្រភពអង់គ្លេស លោក Jesse Norman។

ការដាក់គោលការណ៍លើកទឹកចិត្តនេះ នៅខណៈដែលចក្រភពអង់គ្លេសជួបនឹងវិបត្តិនៃការបំពុលបរិយាកាស ហើយគោលការណ៍បន្ថែមទៀតរបស់រដ្ឋាភិបាលអាចរួមបញ្ចូលការប្រើប្រាស់ទោចក្រយានយន្តដើរដោយអគ្គិសនីសម្រាប់ដឹកឥវ៉ាន់ប្រើជំនួសរថយន្តដឹកទំនិញ។
លោករដ្ឋមន្ត្រីសាធារណៈការ បានបញ្ជាក់ថា មហិច្ចតារបស់អង់គ្លេសគឺនឹងធ្វើឱ្យការដឹកជញ្ជូនទៅកាន់ពិភពលោកដែលក្មេងអាយុ១២ឆ្នាំម្នាក់អាចជិះកង់បានដោយសុវត្ថិភាព ប៉ុន្តែលោករដ្ឋមន្ត្រីបានបញ្ជាក់ថា ក្រសួងនឹងមិនផ្តល់ការសន្យាគាំទ្រផ្នែកថវិកាចំពោះផ្លូវថ្នល់ថ្មីសម្រាប់អ្នកធ្វើដំណើរតាមកង់នោះទេ ដោយឡែករដ្ឋាភិបាលកណ្តាលនឹងចាប់ផ្តើមធ្វើសកម្មភាពច្រើនលើបញ្ហានេះ។ ទន្ទឹមនឹងនេះ អ្នកជិះកង់តម្រូវឱ្យពាក់មួកសុវត្ថិភាព អាវដែលមានពន្លឺខ្ពស់ដើម្បីការពារសុវត្ថិភាព។ រដ្ឋាភិបាលអង់គ្លេសនឹងផ្តល់ធនឧបត្ថមប្រមាណ៤ពាន់ ៥រយផោនសម្រាប់ការទិញរថយន្តដើរដោយថាមពលអគ្គិសនី ឬក៏រថយន្តHybrid។ ដោយឡែកការផ្តល់ធនឧបត្ថមលើការទិញកង់នៅមិនទាន់ចេញជាការអនុវត្តនៅឡើយទេ ប៉ុន្តែរដ្ឋាភិបាលកំពុងជំរុញលើគោលការណ៍នេះ៕
ប្រភព៖ https://www.theguardian.com/uk-news/2017/oct/20/uk-may-consider-electric-vehicle-subsidy-to-increase-cycling

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់