អ្វីជាតំបន់ការពារទេសភាព?

258
សត្វក្រៀលដែលរស់នៅក្នុងតំបន់ការពារទេសភាពអាងត្រពាំងថ្ម។ WCS/Eleanor Briggs

តំបន់ការពារទេសភាពសំដៅតំបន់ដែនដីគោក និង/ឬ ដែនទឹក ដែលតំបននោះទទួលរងអន្តរអំពើ​របស់មនុស្សទៅលើធម្មជាតិ ដោយបង្កើតបានជាតំបន់ដែលមានលក្ខណៈប្លែកខាងផ្នែក​សោភ័ណ​ធម្មជាតិ ឬកែច្នៃ អេកូឡូស៊ី  ឬវប្បធម៌ និងជាទូទៅសម្បូរណ៍ដោយជីវចម្រុះ។

តំបន់ការពារទេសភាពចំនួន៣តំបន់ ត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យ ចុះថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ​១៩៩៣ ហើយទីតាំងចំនួន៥តំបន់ទៀត ត្រូវបានបង្កើតឡើងដោយអនុក្រឹត្យក្នងឆ្នាំ​២០១៦។ បច្ចុប្បន្ន តំបន់ការពារទេសភាពទាំង៨តំបន់ គ្របដណ្តប់លើផ្ទៃដីចំនួនប្រមាណ១៤៩.​៣៤៧,៣០ហិកតា​ដែលស្មើនឹង​០,៨ភាគរយនៃផ្ទៃដីប្រទេសស្ថិតនៅក្នុងខេត្តសៀមរាប បន្ទាយមានជ័យ ព្រះវិហារ កំកំពង់ធធំ តាកែវ និងខេត្តព្រះសីហនុ។

តំបន់ការពារទេសភាពទាំង៨នោះរួមមាន៖ ១. តំបន់ការពារទេសភាពអង្គរ ស្ថិតនៅក្នុងខេត្តសៀមរាប ដែលមានផ្ទៃក្រឡា ១០.​៨០០ហិកតា ចេញដោយព្រះរាជក្រឹត្យ ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ​១៩៩៣

២. តំបន់ការពារទេសភាពបន្ទាយឆ្មារ ស្ថិតនៅក្នុងខេត្តបន្ទាយ និងឧត្តរមានជ័យដែលមានផ្ទៃក្រឡា ៨១.២០០ហិកតា ដែលចេញដោយព្រះរាជក្រឹត្យ ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ​១៩៩៣

៣. តំបន់ការពារទេសភាពព្រះវិហារ ស្ថិតនៅក្នុងខេត្តព្រះវិហារ ដែលមានផ្ទៃក្រឡា ៥.០០០ហិកតា ចេញដោយព្រះរាជក្រឹត្យ ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ១៩៩៣

៤. តំបន់ការពារទេសភាពអន្លង់ព្រីង ស្ថិតនៅក្នុងខេត្តកំពត ដែលមានផ្ទៃក្រឡា​២១៧ហិកតា ចេញដោយអនុក្រឹត្យ ថ្ងៃទី០៦ ខែមករា ឆ្នាំ២០១១

៥. តំបន់ការពារទេសភាពទំនាបខាងជើងទន្លេសាប ស្ថិតក្នុងខេត្តកំពង់ធំ សៀមរាប ដែលមានផ្ទៃក្រឡា ៣១. ១៥៩ហិកតា ចេញដោយអនុក្រឹត្យ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦

៦. តបន់ការពារទេសភាពបឹងព្រៃកល្ពៅ ស្ថិតក្នុងខេត្តតាកែវ ដែលមានផ្ទៃក្រឡា ៨. ៣០៥ ហិកតា ចេញដោយអនុក្រឹត្យ ថ្ងៃទី១៥ ខែតុលា ២០០៧

៧. តំបន់ការពារទេសភាំពអាងត្រពាំងថ្ម ស្ថិតក្នុងខេត្តបន្ទាយមានជ័យ ដែលមានផ្ទៃក្រឡា​១២.៦៥០ ហិកតា ចេញដោយអនុក្រឹត្យថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ​២០០០

និង៨. តំបន់ការពារទេសភាពបឹងព្រែកទប់ ស្ថិតក្នុងខេត្តព្រះសីហនុ ដែលមានផ្ទៃក្រឡា ១៦, ៣០ហិកតា ចេញដោយអនុក្រឹត្យថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ​២០១៦៕

តំបន់ការពារទេសភាពអន្លង់ព្រីង។ sabay
ចែករំលែក