ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានពេញមួយថ្ងៃទី១២ ខែតុលានេះ បានដឹកនាំគណៈប្រតិភូអន្តរក្រសួងត្រួតពិនិត្យការងារគ្រប់គ្រងនិងអភិរក្សឧទ្យាជាតិព្រះមុនីវង្ស “បូកគោ” និងត្រួតពិនិត្យនូវវឌ្ឍនភាពនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិរបស់ក្រុមហ៊ុន សុខាអូតែលនៅក្នុងឧទ្យានជាតិព្រះមុនីវង្ស “បូកគោ”ដែលស្ថិតនៅក្នុងភូមិសាស្ត្រខេត្តកំពត និងព្រះសីហនុ។ ការត្រួតពិនិត្យនេះ ក៏មានការចូលរួមពីតំណាងភាគីក្រុមហ៊ុន និងអាជ្ញាធរខេត្ត និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ។

ឧទ្យានជាតិព្រះមុនីវង្ស “បូកគោ” គឺជាតំបន់មានសក្តានុពលបែបធម្មជាតិ និងប្រវត្តិសាស្ត្រ ដែលគ្រប់ដណ្តប់លើផ្ទៃក្រឡា ១៥៤.៤៥៨ ហិកតាដែលលាតសន្ធឹងលើខេត្តចំនួនបីគឺខេត្តកំពត កំពង់ស្ពឺ និងព្រះសីហនុ។

បច្ចុប្បន្នសក្តានុពលក្នុងឧទ្យានជាតិមានជាច្រើនកន្លែងដែលរួមមានទី១. រមណីយដ្ឋានបូកគោ( តំបន់ទេសភាពស្រែ៥០០ ស្រែ១០០ ទឹកធ្លាក់ ពពកវិល កាស៊ីណូចាស់ ពវាំងកូន ចំការតែ ទំនប់ទឹកលើកំពូលភ្នំ និង វត្តសំពៅ៥) ទី២. តំបន់សហគមន៍អេកូទេសចរណ៍ព្រែកត្នោត ទី៣. រមណីយដ្ឋានទឹកឈូ ទី៤. រមណីយដ្ឋានទឹកធ្លាក់តាដា ទី៥. ទំនប់វារអគ្គិសនីកំចាយ និងទី៦. ទឹកធ្លាក់៩ជាន់ជាដើម។

តំបន់សក្តានុពលទាំងនេះនៅមិនទាន់រាប់បញ្ចូលតំបន់សក្តានុពលដែលក្រសួងបរិស្ថានគ្រោងនឹងរៀបចំបង្កើតមួយចំនួនទៀតដែលសុទ្ធសឹងជាតំបន់ធម្មជាតិ ទឹកធ្លាក់ សត្វព្រៃ និងសម្រស់ធម្មជាតិដ៏ត្រកាល៕

 

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់