ក្នុងរយៈពេលជាង២០ឆ្នាំមកនេះ វិស័យបរិស្ថានកម្ពុជាបានប្រែមុខមាត់ថ្មី។ កម្ពុជាពីប្រទេសដែលមិនយល់ពីវិស័យបរិស្ថាន និងខ្ទេចខ្ទាំដោយសង្គ្រាម បានប្រែក្លាយជាប្រទេសផ្តល់បទពិសោធន៍ដល់បណ្តាប្រទេសជាមិត្តពីវឌ្ឍនៈភាពស្តីពីវិស័យបរិស្ថាន។ នៅថ្ងៃទី០២ ខែតុលានេះ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និង គណៈប្រតិភូនៃប្រទេសហ្សាំប៊ី (Zambia)ដែលមានគ្នាប្រមាណ២០រូបដឹកនាំដោយលោកស្រីបណ្ឌិត Auxilia Ponga អគ្គលេខាធិការអចិន្ត្រៃយ៍ត្រួតពិនិត្យ និងវាយតម្លៃ និងជារដ្ឋមន្ត្រីផែនការអភិវឌ្ឍជាតិ បានពិភាក្សាការងារនិងផ្លាស់ប្តូរបទពិសោធន៍លើវិស័យបរិស្ថាននៃប្រទេសទាំងពីរ។

ឯកឧត្តមសាយ សំអាល់រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងប្រធានគណៈប្រតិភូហ្សាំប៊ី បានជជែកពិភាក្សាយ៉ាងស៊ីជម្រៅលើបញ្ហានៃការការពារធនធានធម្មជាតិ ការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ ការខ្វែងទស្សនៈគ្នារវាងរដ្ឋាភិបាលនិងសង្គមស៊ីវិល ការចូលរួមពីវិស័យឯកជន និងបញ្ហាសង្គមមួយចំនួនទៀត។

ជាទូទៅអ្វីដែលធ្វើឱ្យបណ្តាប្រទេសជាមិត្តចង់សិក្សាស្វែងយល់ និងទទួលបទពិសោធន៍ពីកម្ពុជានោះគឺបញ្ចប់សង្គ្រាមផ្ទៃក្នុង និងការបង្រួបបង្រួមជាតិពេញលេញទូទាំងប្រទេសដែលមានរដ្ឋាភិបាលតែមួយ ភាពជាម្ចាស់ការនៃអនុវត្តបាននូវគោលដៅអភិវឌ្ឍន៍សហសវត្សន៍ ការអនុវត្តបានលើការងារគ្រប់គ្រងការប្រែប្រួលអាកាសធាតុ ការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ ការពង្រីកផ្ទៃដីការពារនិងអភិរក្សដែលមានរហូតដល់ជាង៧,៥ លានហិកតា ការផ្ទេរមុខងារឱ្យដាច់ស្រឡះពីគ្នារវាងការអភិវឌ្ឍ និងការអភិរក្ស ការផ្ទេរអំណាចនៃការគ្រប់គ្រងបរិស្ថានទៅកាន់ថ្នាក់ក្រោមជាតិ និងការឆ្លើយតបប្រកបដោយប្រសិទ្ធភាពទៅនឹងការប្រែប្រួលអាកាសធាតុ ការដោះស្រាយលើទស្សនៈផ្ទុយគ្នារវាងសង្គមស៊ីវិល និងរដ្ឋាភិបាលស្តីពីវិស័យបរិស្ថានដែលក្រសួងបានរៀបចំវេទិកាថ្នាក់ជាតិដើម្បីរាយការណ៍និងដោះស្រាយកង្វល់លើវិស័យបរិស្ថាន ការគៀងគរ វិស័យឯកជន និងយុវជនឱ្យចូលរួមក្នុងវិស័យបរិស្ថានដោយការលើកទឹកចិត្ត ទទួលស្គាល់ និងផ្តល់រង្វន់ជាដើម។

មិនត្រឹមតែប៉ុណ្ណោះ ឥរិយាបទ និងផ្នត់គំនិតរបស់ប្រជាពលរដ្ឋជាទូទៅលើវិស័យបរិស្ថានត្រូវបានផ្លាស់ប្តូរជាវិជ្ជាមានគួរឱ្យកត់សម្គាល់ដែលបានហូរចេញពី កត្តាស្ថេរភាពនយោបាយ ការរីកចម្រើនៃសេដ្ឋកិច្ចក្នុងរង្វង់៧%ក្នុងរយៈពេល២០ឆ្នាំ និងសេរីភាពសារព័ត៌មានដែលពលរដ្ឋកម្ពុជាទទួលបាន៕

លោកស្រីបណ្ឌិត Auxilia Ponga អគ្គលេខាធិការអចិន្ត្រៃយ៍ត្រួតពិនិត្យ និងវាយតម្លៃ និងជារដ្ឋមន្ត្រីផែនការអភិវឌ្ឍជាតិហ្សាំប៊ី។ រូបភាព៖ វិសាល

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់