ប្រទេសដែលមានចំណូលតិចតួចមិនមែនជាអ្នកធ្វើឱ្យប៉ះពាល់ធ្ងន់ដល់ការប្រែប្រួលអាកាសធាតុនោះទេ

58

រូបបីយ៍បណ្ណវត្ថុអន្តរជាតិ(IMF) បានប្រាប់ទៅកាន់ប្រទេសអ្នកមាន ឱ្យទៅជួយ ប្រទេស អ្នកក្រីក្រ​ដើម្បី​ដោះ​ស្រាយ​ផលប៉ះពាល់ដោយការប្រែប្រួលអាកាសធាតុ ឬជាប្រទេសមានការរីកចម្រើនយឺតយ៉ាវ ឬក៏ប្រទេស​ដែល​មាន​លំហូរជនភៀសខ្លួនច្រើន។

ស្ថាប័នអន្តរជាតិមួយនេះ បានលើកឡើងថា ប្រទេសក្រីក្រដែលមានចំណូលតិចតួច គឺបាន​បញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់តិចតួចតែប៉ុណ្ណោះដែលប្រទេសធំៗត្រូវតែចូលរួមផ្តល់ជំនួយក្នុងនាមជាប្រទេសដែលបានបញ្ចេញ​ឧស្ម័នផ្ទះកញ្ចក់ច្រើន។

IMF លើកឡើងថា ការកើនឡើងកំដៅរបស់ផែនដី បានជះឥទ្ធិពលមិនស្មើគ្នាឡើយ ហើយប្រទេស​ក្រីក្រ​នឹងលំបាក់់ក្នុងការដោះស្រាយចំពោះផលប៉ះពាល់ដោយសារការប្រែប្រួលអាកាសធាតុ។ សហគមន៍អន្តរជាតិ​​មានតួនាទីយ៉ាងសំខាន់ក្នុងការជួយនិងសម្របសម្រួលផ្នែកហិរញ្ញវត្ថុ និង​ជំនួយ​គាំទ្រ​ផ្នែក​ផ្សេងៗទៀតឱ្យប្រទេសក្រីក្រដើម្បីអាចធនទៅនឹងការប្រែប្រួលអាកាសធាតុ៕

ប្រភព៖ https://www.theguardian.com/…/do-more-to-help-poor-nations-…

ចែករំលែក