ឯកឧត្តម ហេង ណារ៉េត អគ្គនាយក នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន នៅថ្ងៃទី២៨ ខែកញ្ញានេះ បានចូលរួមជាអធិបតីក្នុងពិធីបើកសិក្ខាសាលាបណ្តុះបណ្តាលមន្រ្តីអនុវត្តច្បាប់ស្តីពី ការអង្កេត និងការត្រួតពិនិត្យសារធាតុបំផ្លាញស្រទាប់អូហ្សូន ដែលបាននឹងប្រព្រឹត្តទៅរយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី២៨ ដល់២៩ ខែកញ្ញា ឆ្នាំ២០១៧ នៅសណ្ឋាគារខេមរាបាត់ដំបង១ ខេត្តបាត់ដំបង ។ ពិធីបើកសិក្ខាសាលាមានការចូលរួមពីលោក ឈុន សុភមង្គល ប្រធានសាខាគយនិងរដ្ឋាករខេត្តបាត់ដំបង និងលោក ហាក់ សុខរិន ប្រធានសាខាកាំកុងត្រូលខេត្តបាត់ដំបង។

សិក្ខាសាលាមានគោលបំណងពង្រឹងសមត្ថភាពដល់មន្រ្តីអនុវត្តន៍ច្បាប់ក្នុងការប្រយុទ្ធប្រឆាំងការធ្វើពាណិជ្ជកម្មសារធាតុបំផ្លាញស្រទាប់ អូហ្សូន ខុសច្បាប់។ សិក្ខាសាលានេះមានការចូលរួមពីសិក្ខាកាមចំនួន ៣៥ នាក់ មកពីសាខាដ្ឋានគយ និងរដ្ឋាករ និងសាខាកាំកុងត្រូលខេត្តពោធិ៍សាត់ បាត់ដំបង ប៉ៃលិន និងខេត្តបន្ទាយមានជ័យ មន្រ្តីនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការនគរបាលខេត្តបាត់ដំបង និងមន្ទីរបរិស្ថានខេត្តបាត់ដំបង។

សិក្ខាសាលានេះរៀបចំដោយនាយកដ្ឋានគ្រប់គ្រងគុណភាពខ្យល់និងសំឡេង អគ្គនាយក​ដ្ឋានគាំពារបរិស្ថាន នៃក្រសួងបរិស្ថាន និងទទួលបានការឧបត្ថម្ភដោយអង្គការកម្មវិធីបរិស្ថានសហប្រជាជាតិ៕

ឯកឧត្តម ហេង ណារ៉េត អគ្គនាយក នៃអគ្គនាយកដ្ឋានគាំពារបរិស្ថានក្នុងពិធីបើកសិក្ខាសាលាបណ្តុះបណ្តាលមន្រ្តីអនុវត្តច្បាប់ស្តីពី ការអង្កេត និងការត្រួតពិនិត្យសារធាតុបំផ្លាញស្រទាប់អូហ្សូន។

 

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់