ឯកឧត្តម សូ ខនឬទ្ធីគុណ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាននៅព្រឹកថ្ងៃទី២៧ ខែកញ្ញានេះ បានអនុញ្ញាតឱ្យក្រុមជំនាញសត្វខ្លាដែលដឹកនាំដោយអង្គការអភិរក្សសត្វព្រៃWWFបានចូលជួបនិងពិភាក្សាការងារស្តីពី​ការនាំសត្វខ្លាធំមកប្រទេសកម្ពុជាវិញ។

ឯកឧត្តម បានស្វាគមន៍ចំពោះវត្តមាននៃមន្ត្រីជំនាញខ្លាធំ ដែលបាន​កំពុងសិក្សាយ៉ាងយក​ចិត្ត​ទុក​ដាក់​ដើម្បី​នាំ​ខ្លា​ធំមកប្រទេសកម្ពុជាវិញ ហើយការនាំខ្លាធំមកកម្ពុជាវិញនេះ គឺជាការប្តេជ្ញា​ចិត្ត​របស់​រដ្ឋាភិបាល។ ក្នុងជំនួបនេះ លោក សេង ទៀក នាយកអង្គការអភិរក្សសត្វព្រៃ WWF បានណែនាំ​សមាសភាព​ក្រុម​អ្នក​ជំនាញសត្វខ្លាដែលភាគច្រើនកំពុងធ្វើការនៅប្រទេសឥណ្ឌា។ ក្រុមអ្នកជំនាញក៏បានលើកឡើងពីកត្តា​ជោគជ័យសម្រាប់ថែរក្សាសត្វខ្លាធំ ដែលរួមមានដូចជាជម្រក អភិបាលកិច្ចល្អ  និងសន្តិសុខ​សម្រាប់​ការរស់​នៅក្នុងជម្រកធម្មជាតិជាដើម។

សូមរំលឹកថា ក្រសួងបរិស្ថានបានចាប់ផ្តើមពិភាក្សាជាមួយមន្ត្រីជំនាញក្នុងការនាំសត្វខ្លាមកពីប្រទេស​ឥណ្ឌាដើម្បីព្រលែងឱ្យរស់នៅក្នុងតំបន់ដែនជម្រកសត្វព្រៃស្រែពកក្នុងខេត្តមណ្ឌលគីរី។ គិតត្រឹម២០០៧ សត្វខ្លាប្រមាណ១០ទៅ១៥ក្បាលមានវត្តមាននៅក្នុងព្រៃប្រទេសកម្ពជា៕

 

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់