ឯកឧត្តម អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៧ នេះ  បានចូលរួមជាអធិបតីបើកកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ស្ដីពី “ការពិនិត្យពិភាក្សា និងឆ្លងយោបល់លើសេចក្ដីព្រាងលក្ខខណ្ឌប្រតិបត្តិ តួនាទី ភារកិច្ច គណៈកម្មាធិការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ” ដើម្បីដាក់ឆ្លងកិច្ចប្រជុំក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពលើកទី២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៧ នាពេលខាងមុខ។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ាង សុផល្លែត បានមានប្រសាសន៍ថា ការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រជាដំណើរការ និងឧបករណ៍ដ៏មានសារៈសំខាន់និងចាំបាច់ ដែលមានគោលដៅធ្វើសមាហរណកម្មបញ្ហាបរិស្ថាននិងនិរន្ដរភាពទៅក្នុងការធ្វើសេចក្ដីសម្រេចចិត្តប្រកបដោយយុទ្ធសាស្រ្ត សំដៅសម្រេចបាននូវគោលបំណងនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព តាមរយៈការរៀបចំផែនការ គោលនយោបាយ និងកម្មវិធី ផ្អែកលើគោលការណ៍នៃការចូលរួមរបស់មហាជន ស្ថាប័ន និងវិស័យពាក់ព័ន្ធ ដើម្បីសម្រេចបាននូវនិរន្តរភាពក្នុងកិច្ចគាំពារ និងការពារបរិស្ថាន ធនធានជីវៈចម្រុះ ប្រកបដោយបរិយាប័ន្នសង្គម សេដ្ឋកិច្ច និងបរិស្ថាន៕

ឯកឧត្តម អ៊ាង សុលផ្លែត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំ​អគ្គលេខាធិការដ្ឋានអភិវឌ្ឍន៍ដោយ​ចីរភាពនៅក្រសួង។

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់