ក្រុមជំនាញរបស់ក្រសួងបរិស្ថាននិងអង្គការ WCS ជំរុញឱ្យប្រជាសហគមន៍ការពារសត្វកំពុងរងគ្រោះនិងកម្រ

39

ក្រុមស្រាវជ្រាវ និងត្រួតពិនិត្យសត្វព្រៃមកពីក្រសួងបរិស្ថាន អង្គការWCS និងអាជ្ញាធរមូលដ្ឋាន បានអប់រំប្រជាសហគមន៍ប្រមាណ​៣០០នាក់ រស់នៅក្នុងភូមិគោលដៅចំនួន០៣ គឺរស្មី កំប្រាក់ និងអន្ទិលស្ថិតនៅក្នុង ដែន ជម្រកសត្វព្រៃគូលែន ព្រហ្មទេព ខេត្តព្រះវិហារ អំពីសត្វពពូលទឹក ដែលជាប្រភេទរងគ្រោះជាសាកល និងត្រូវការការពារបន្ថែមទៀតដើម្បី អភិរក្សប្រភេទ​សត្វដ៏កម្រមួយនេះកុំឲ្យបាត់បង់។ នេះគឺជាការផ្សព្វផ្សាយរបស់អង្គការWCS នាថ្ងៃទី១២ ខែកញ្ញានេះ។

សកម្មភាពអប់រំនេះ ត្រូវបានរៀបចំឡើងបន្ទាប់ពីសំបុកសត្វពពូលទឹកត្រូវបានគេរកឃើញជាលើកដំបូងក្នុងរយៈពេល០៤ឆ្នាំនៅដងស្ទឹងមេម៉ាយក្នុងដែនជម្រកសត្វព្រៃគូលែន ព្រហ្មទេព ដែលជាទីជម្រកពងកូនតែមួយគត់រកឃើញនៅក្នុងប្រទេស​កម្ពុជា​សម្រាប់ប្រភេទសត្វដ៏កម្រនេះ៕

ចែករំលែក