នាយកដ្ឋានប្រែប្រួលអាកាសធាតុនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពបានបណ្តុះបណ្តាល ធ្វើតេស្តសាកល្បងប្រើប្រាស់ “ឧបករណ៍បម្រួញមាត្រដ្ឋានព័ត៌មានភូមិសាស្ត្រសម្រាប់ការប្រែប្រួលអាកាសធាតុ” ជាមួយក្រុមការងារជំនាញប្រែប្រួលអាកាសធាតុដែលអញ្ជើញមកពីក្រសួងស្ថាប័នពាក់ព័ន្ធ និងអង្គការមិនមែនរាជរដ្ឋាភិបាល តាម​រយៈ​សិក្ខាសាលាបណ្តុះ​បណ្តាល​នៅថ្ងៃទី៤ខែកញ្ញាឆ្នាំ២០១៧។

សិក្ខាសាលាបណ្តុះបណ្តាលនេះត្រូវបានដឹកនាំដោយឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានសម្របសម្រួលកម្មវិធីSPCR ជាមួយឯកឧត្តម ជួប ប៉ារីស៍ អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងបណ្ឌិត Ancha Srinivasan អ្នកឯកទេសប្រែប្រួលអាកាសធាតុតំណាងធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសហ្វីលីពីន។

នៅក្នុងពិធីបើកសិក្ខាសាលាបណ្តុះបណ្តាលនេះ ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត សាបូ អូហ្សាណូបានមានប្រសាសន៍ថា “ឧបករណ៍នេះនឹងជួយដល់អ្នកពាក់ព័ន្ធនូវការប្រើប្រាស់ព័ត៌មានភូមិសាស្រ្ត និងវិធីសាស្រ្តបង្រួមមាត្រដ្ឋានដូចៗគ្នាឱ្យបានសមស្របបំផុត។ ជាមួយគ្នានេះ ឯកឧត្តមបានបញ្ជាក់បន្ថែមថា យើងក៏មានភាពប្រឈមក្នុងការប្រមូលនិងវិភាគទិន្នន័យតាមបែបវិទ្យាសាស្រ្ត និងទាមទារឱ្យមានបច្ចេកវិទ្យាទំនើបៗដើម្បីព្យាករពីនិន្នាការនៃការប្រែប្រួលអាកាសធាតុ”។

គោលបំណងនៃការជួបជាមួយក្រុមការងារជំនាញប្រែប្រួលអាកាសធាតុទាំងនេះ គឺដើម្បីបង្ហាញឧបករណ៍គាំទ្រសេចក្តីសម្រេចចិត្តដោយផ្អែកលើប្រព័ន្ធព័ត៌មានភូមិសាស្រ្តជាថ្មីម្តងទៀតបន្ទាប់ពីត្រូវបានធ្វើបច្ចុប្បន្នភាពដោយបានដាក់បញ្ចូលព័ត៌មានទិន្នន័យតាមបែបវិទ្យាសាស្ត្របន្ថែម ទាក់ទងនឹងអាកាសធាតុដែលត្រូវបានព្យាកររហូតដល់ឆ្នាំ២០៥០នៅគ្រប់ខេត្តក្រុងនៅប្រទេសកម្ពុជា ជាភាសាខ្មែរ និងអង់គ្លេស និងប្រមូលមតិយោបល់បន្ថែមទៀតដើម្បីកែលម្អឧបករណ៍នេះសម្រាប់រៀបចំសៀវភៅណែនាំ (ការ​ប្រើ​ប្រាស់​ឧបករណ៍បម្រួញមាត្រដ្ឋានព័ត៌មានភូមិសាស្ត្រសម្រាប់ការប្រែប្រួលអាកាសធាតុ) ដល់អ្នកប្រើប្រាស់ផងដែរ។

បណ្ឌិត Srinivasan ក៏បានឱ្យដឹងថា ឧបករណ៍នេះ នឹងត្រូវធ្វើតេស្តសាកល្បងប្រើប្រាស់ដោយមន្ត្រីជំនាញតាមវិស័យពាក់ព័ន្ធនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិដើម្បីគ្រប់គ្រង និងធ្វើបច្ចុប្បន្នភាពទិន្នន័យ មុននឹងដាក់បង្ហោះលើប្រព័ន្ធអ៊ីនធឺណែត សម្រាប់សាធារណៈជន ជាពិសេសអ្នករៀបចំផែនការ អ្នកធ្វើគោលនយោបាយ និងអ្នកធ្វើសេចក្តីសម្រេចចិត្តអាចទាញយកទិន្នន័យទាំងនេះមកប្រើប្រាស់៕

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់