ក្រសួងបរិស្ថានលើកចិត្តការធ្វើដំណើរទៅកាន់តំបន់ធម្មជាតិ

207

ជាក្រុមមួយដែលចូលចិត្តធ្វើដំណើរផ្សងព្រេងចូលទៅកាន់តំបន់ប្លែកៗរបស់កម្ពុជាបើទោះបីជាកន្លែងលំបាកប៉ុណ្ណាក៏ដោយ។ ក្រុមនេះតែងតែជិះឡានដែលមានកង់ធំៗទៅកាន់តំបន់ធម្មជាតិរបស់កម្ពុជា ដើម្បីធ្វើដំណើរកំសាន្ត។ តាមរយៈដំណើរកំសាន្តនេះទិដ្ឋភាពព្រៃភ្នំក្រំថ្មទាំងឡាយ ទឹកជ្រោះ ព្រៃព្រឹក្សាទាំងអស់បានបណ្តែតខ្លួនចូលក្នុងចក្ខុរបស់ពលរដ្ឋកម្ពុជា តាមបណ្តាញសង្គមហ្វេសប៊ុក​ដែលក្រុមផ្សងព្រេងទាំងនេះ បានផ្តិតយកចេញពីទីតាំងទាំងនោះ។ ទេសភាពប្លែកៗតំបន់អារ៉ែង តំបន់ភ្នំឱរ៉ាល់ ថ្មលយ ជ្រោះផ្តាច់ព្រលឹង និងតំបន់ផ្សេងៗទៀត។ ក្រុមរបស់គាត់មានឈ្មោះថា Cambo 4×4 ដែលតែងតែបង្ហោះទេសភាពដ៏អស្ចារ្យ និងប្លែកៗ។ តើស្គាល់ក្រុម Off Roadទេ តើចង់ស្គាល់ថាពួកគាត់គឺជាអ្នកណាទេ? យើងនឹងជួបលោកប្រធានក្រុមនៅស្អែកដើម្បី​សាក​សួរ​ពីរឿងទាំង​អ​ស់នេះ។

ចែករំលែក