ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧នេះ បានអនុញ្ញាតឱ្យនិសិ្សតជ័យលាភីអាហាររូបករណ៍១៣នាក់ដែលទទួលបានអាហាររូបករណ៍បន្តការសិក្សាថ្នាក់អនុបណ្ឌិតនៅចក្រភពអង់គ្លេសចូលជួប និងសំណេះសំណាល។ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងកោតសរសើរជ័យលាភីទាំងអស់ដែលមានសមត្ថភាពខ្ពស់ ទទួលបានអាហាររូបករណ៍ពីរដ្ឋាភិបាលនៃចក្រភពអង់គ្លេស។

ថ្លែងទៅកាន់ជ័យលាភីទាំង១៣នាក់ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា៖ “អាហាររូបករណ៍ទៅសិក្សានៅប្រទេសអង់គ្លេសនេះ គឺជាឱកាសដែលជ័យលាភីទាំងអស់មានឱកាសសិក្សា ស្វែងយល់ពីបរិយាកាសនៅចក្រភពអង់គ្លេស និងជាឱកាសស្វែងយល់ពីបរិបទពិភពលោកទាំងមូលផងដែរ ហើយបន្ថែមពីនេះ ជ័យលាភីទាំងអស់ត្រូវឆ្លៀតឱកាសធ្វើការងារជាមួយបរទេសដើម្បីដកបទពិសោធន៍៕

ដោយ៖ ស៊ុន មេសា

ព័ត៌មានបន្ថែម

យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក នឹងជួយកម្ពុជាមួយស្រស់ស្អាតនាពេលដ៏ខ្លីនាពេលខាងមុខ
ថ្ងៃ ព្រហស្បតិ៍, 19 តុលា, 2023 យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក នឹងជួយកម្ពុជាមួយស្រស់ស្អាតនាពេលដ៏ខ្លីនាពេលខាងមុខ
ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន ជំរុញឱ្យអគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្រ្ត សម្រួចយុទ្ធសាស្រ្តឈានឆ្ពោះទៅឆាកអន្តរជាតិ
ថ្ងៃ ពុធ, 27 កញ្ញា, 2023 ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន ជំរុញឱ្យអគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្រ្ត សម្រួចយុទ្ធសាស្រ្តឈានឆ្ពោះទៅឆាកអន្តរជាតិ
សិក្ខាសាលាស្ដីពី «ផែនការសកម្មភាពប្រព័ន្ធត្រជាក់នៅកម្ពុជា (Cambodia’s National Cooling Action Plan)»
ថ្ងៃ សុក្រ, 10 មិនា, 2023 សិក្ខាសាលាស្ដីពី «ផែនការសកម្មភាពប្រព័ន្ធត្រជាក់នៅកម្ពុជា (Cambodia’s National Cooling Action Plan)»