ឯកឧត្ដម ទិន ពន្លក អគ្គលេខាធិការ​នៃអគ្គលេខាធិការដ្ឋានក្រុម​ប្រឹក្សាជាតិអភិវឌ្ឍន៍​ដោយ​ចីរភាព​នៃក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់​ជា​មួយ​​ ឯកឧត្ដម Wang Jinfeng អនុប្រធាន​សាជីវកម្ម​​ជាតិ​​​​នុយ​​ក្លេ​អ៊ែរ ចិន(CNNC) នៅទីស្តីការក្រសួងបរិស្ថានដើម្បពិគ្រោះយោបល់លើសេចក្ដីព្រាងអនុស្សរណៈនៃ​ការ​យោគ​យល់ស្ដីពីកិច្ចសហប្រតិបត្ដិការក្នុងវិស័យ​ឧស្សាហកម្មនុយ​ក្លេអ៊ែរ។​ អនុស្សរណៈដែលភាគីកម្ពុជាចិនកំពុងពិភាក្សានេះ គឺផ្ដោតជាសំខាន់ទៅលើការអភិវឌ្ឍធនធានមនុស្ស ការលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីថាមពលនិងបច្ចេកវិទ្យានុយក្លេអ៊ែរ និងការប្រើប្រាស់បច្ចេកវិទ្យាទាំងនេះសម្រាប់បម្រើឱ្យឧត្តមប្រយោជន៍ក្នុងវិស័យ ឧស្សាហកម្ម និងកិច្ចគាំពារបរិស្ថាន។​

កិច្ចប្រជុំនេះ ប្រព្រឹត្តទៅដោយមាន​​ការចូល​រួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធមួយចំនួនដូចជា ក្រសួងបរិស្ថាន អគ្គលេខាធិការដ្ឋាន ក.ជ.អ.ច. ក្រសួង​កសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក្រសួងសុខាភិបាល ក្រសួង​ឧស្សាហកម្ម​និងសិប្បកម្ម ក្រសួងរ៉ែ និង​ថាមពល និងសាជីវកម្មជាតិនុយក្លេអ៊ែរចិន។

ក្រោយការពិភាក្សារយៈពេលជាង៤ម៉ោង  ភាគីទាំងពីរ បានកែសម្រួលខ្លឹមសារមួយចំនួន និងបានឯកភាពនឹងខិតខំប្រឹងប្រែងរៀបចំបញ្ចប់ MoU នេះ នៅត្រឹមចុង​ខែ​សីហា ឆ្នាំ២០១៧ ដើម្បីដាក់ជូនប្រមុខដឹកនាំរដ្ឋាភិបាលនៃប្រទេសទាំ​ង ​​ពីរ នៅ​​ក្នុងឱកាសនៃកិច្ចប្រជុំលើក​ទី​១៤ នៃវេទិកា China ASEAN Expo ដែលនឹងប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី១២ ខែ​កញ្ញា ឆ្នាំ២០១៧ នៅទី​ក្រុង​ណាននីង ប្រទេសចិន។ បន្ថែមពីនេះ ភាគីទាំងពីរបានចុះហត្ថលេខាលើលិខិតកំណត់ហេតុនៃកិច្ចប្រជុំនាថ្ងៃទី១៤ ខែសីហានេះ មុនពេលដែលភាគីទាំងពីរនឹងរៀបចំកិច្ចប្រជុំម្តងទៀតដើម្បីពិនិត្យសម្រេចលើខ្លឹមសារចុងក្រោយនៃកិច្ចសហប្រតិបត្តិការនៃភាគីទាំងពីរ៕

ឯកឧត្ដម ទិន ពន្លក អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពនៃក្រសួងបរិស្ថាន និង ឯកឧត្ដម Wang Jinfeng អនុប្រធានសាជីវកម្មជាតិនុយក្លេអ៊ែរ ចិន(CNNC)។

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់