ទិវាដំរីអន្តរជាតិ៖ កម្ពុជាមានដំរីច្រើនជាងគេនៅអាស៊ី (មានវីដេអូ)

6120

ថ្ងៃទី១២ ខែសីហា ២០១៧ គឺជាខួបលើកទី៦នៃទិវាដំរីពិភពលោក។ អង្គការអភិរក្សអន្តរជាតិ (International Conservation )បានផ្តិតរូបភាពដំរីកម្ពុជានៅភ្នំក្រវ៉ាញ់។ បើតាមរូបភាពកាំមេរ៉ា ហ្វូងដំរីនៅប្រទេសកម្ពុជា គឺជាហ្វូងដំរីធំបំផុតនៅអាស៊ីក្នុងរយៈពេល១ទសវត្សរ៍នេះ។ ទិវាដំរីអន្តរជាតិនេះ ត្រូវបានបង្កើត​ឡើង​នៅ​ឆ្នាំ​​២០១១ ដើម្បីផ្សព្វផ្សាយការយល់ដឹង ការចែករំលែកបទពិសោធន៍ និងផ្តល់ដំណោះ​ស្រាយ​សម្រាប់​ការថែរក្សា និងការគ្រប់គ្រងដំរីទាំងក្នុងស្រុក និងដំរីព្រៃចេញពីការធ្វើបាប និងការរំលោភបំពាន រួមទាំងការបរបាញ់៕

អត្ថបទដោយ៖ ស៊ុន មេសា, ប្រភពវិដេអូ៖ International Conservation

ចែករំលែក