ក្រសួងបរិស្ថាន ជំរុញឱ្យមន្រ្តីរាជការស្ម័គ្រចិត្តបរិច្ឆាកឈាម

67

ក្រសួងបរិស្ថាន នឹងរៀបចំការបរិច្ចាកឈាមជូនដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាម នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ ខាងមុខនេះ នៅទីស្តីការក្រសួងបរិស្ថាន ដើម្បីត្រៀមទុកបម្រុងជួយសង្រ្គោះជីវិតប្រជាជនកម្ពុជាដែលរងគ្រោះថ្នាក់ដោយប្រការផ្សេងៗ និងអ្នកជំងឺសង្រ្គោះបន្ទាន់ និងមានការខ្វះខាត។

ការចូលរួមបរិច្ចាកឈាមពីសំណាក់មន្រ្តីរាជការក្រសួងបរិស្ថាននេះ គឺជាលើកទី៣បើគិតត្រឹមឆ្នាំ២០១៧។ សូមបញ្ជាក់ថា បន្ទាប់ពីទទួលបានលិខិតអំពាវនាវរបស់មជ្ឈមណ្ឌលជាតិផ្តល់ឈាម ក្រសួងបរិស្ថានបានរៀបចំសេចក្តីជូនដំណឹងដល់គ្រប់អង្គភាពចំណុះទីស្តីការក្រសួង ឱ្យជូនដំណឹងដល់មន្រ្តីរាជការវ័យក្មេងចូលរួមផ្តល់ឈាមទាំងអស់គ្នាដែលវាគឺជាកិច្ចការសង្គមដ៏មានសារៈសំខាន់៕

មន្ត្រីក្រសួងបរិស្ថាន​ផ្តល់ឈាមដោយស្ម័គ្រចិត្តកាលពីពេលកន្លងទៅ។
ចែករំលែក