ខេត្តសៀមរាប នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៧ បានរៀបចំ កិច្ចប្រជុំក្រុមប្រឹក្សាភិបាលគម្រោងលើកទី៥ នៃគម្រោងជម្រុញភាពធន់របស់សហគមន៍ជនបទរស់នៅក្នុងតំបន់ការពារធម្មជាតិទៅលើការប្រែប្រួលអាកាសធាតុនៅកម្ពុជា ដែលមានការដឹកនាំកិច្ចប្រជុំដោយ ឯកឧត្តម យិន គឹមស៊ាន រដ្ខលេខាធិការក្រសួងបរិស្ថាន និងមានការចូលរួមពីអគ្គនាយកដ្ឋាន នាយកដ្ឋានពាក់ព័ន្ធចំណុះក្រសួងបរិស្ថាន និងក្រុមប្រឹក្សាភិបាលតំណាង UNEP មកពីប្រទេសកេនយ៉ា។

កិច្ចប្រជុំនេះ មានការរៀបចំដោយ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ក្រសួងបរិស្ថាន ដែលជាកិច្ចប្រជុំលើកទី៥ នៃក្រុមប្រឹក្សាគ្រប់ គ្រងគម្រោងមូលនិធិមន្សាំ ធ្វើឡើងនេះ គឺនៅបំណាច់ឆ្នាំទី៤ នៃការអនុវត្តគម្រោង។ គោលបំណងសំខាន់នៃកិច្ចប្រជុំ គឺដើម្បីទ្រទ្រង់ដល់សកម្មភាពអនុវត្តគម្រោងរួមមាន៖ ផ្តល់ការណែនាំដល់ដំណើរការបច្ចេកទេស ការអនុវត្តគម្រោង ការសហការរាល់សកម្មភាពដៃគូ ពិនិត្យ និងផ្តល់ការឯកភាពលើផែនការ ការងារប្រចាំឆ្នាំ រួមទាំងពិនិត្យលើថវិការសម្រាប់ប្រព្រឹត្តទៅនៃគម្រោង ក៏ដូចជា ការពិនិត្យមើល ដើម្បីស្នើសុំការពន្យាពេលអនុវត្តគម្រោងបន្ថែមរយៈពេលមួយឆ្នាំកន្លះថែមទៀត និងសិក្សាប្រភពថវិការ ក្នុងការរៀបចំគម្រោងថ្មីសម្រាប់ពង្រីកការងារ ដែលមានក្នុងគម្រោងចាស់នៅក្នុងសហគមន៍ផ្សេងទៀត។

នាឱកាសនេះ ឯកឧត្តម ប្រធានអង្គប្រជុំ ក៏បានកោតសរសើរចំពោះលទ្ធផលដែលបានអនុវត្តកន្លងមក និងសុំឱ្យក្រុមការងារប្រឹក្សាភិបាលអនុវត្តគម្រោងអោយបានសមស្រប និងតម្លាភាពក្នុងការអនុវត្តអោយមាននិរន្តរភាព។ បន្ទាប់ពីកិច្ចប្រជុំ អង្គប្រជុំបានពិនិត្យ និងឯកភាពលើសមិទ្ធផលការងារគម្រោងក្នុងឆ្នាំ២០១៧ និងសមិទ្ធផលគម្រោងទាំងមូល ឯកភាពលើផែនការ និងថវិការសម្រាប់ឆ្នាំ២០១៨ និងការពន្យាពេលគម្រោងរហូតដល់ឆ្នាំ២០១៩។

គូបញ្ជាក់ថា គម្រោងជម្រុញភាពធន់របស់សហគមន៍ជនបទរស់នៅក្នុងតំបន់ការពារធម្មជាតិទៅលើការប្រែប្រួលអាកាសធាតុនៅកម្ពុជានេះ គឺជាគម្រោងដែលអនុវត្តរួមគ្នារវាងក្រសួងបរិស្ថាន ជាមួយកម្មវិធីបរិស្ថាសហប្រជាជាតិ ហៅកាត់ថា UNEP ដោយទទួលបានថវិកាពីមូលនិធិបន្សាំ សម្រាប់រយៈពេល៥ឆ្នាំ ដែលអនុវត្តលើសហគមន៍ចំនួន៥ ក្នុងភូមិសាស្រ្ត ខេត្តកំពង់ធំ ព្រះវិហារ មណ្ឌលគីរី និងសៀមរាប។ គម្រោងនេះ បានផ្តោតលើគោលដៅធំៗចំនួន២ គឺ ១) គឺការការពារអភិរក្សព្រៃហគមន៍ និងទី២) ការលើកកម្ពស់ជីវភាពសហគមន៍៕

អត្ថបទ​៖ គន្ធី

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់