ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧ គឺជាទិវាឧទ្យានុរក្សពិភពលោក (World Ranger Day)។ ទិវានេះ ឧទ្ទិសដល់កិច្ចខិតខំប្រឹងប្រែងរបស់ឧទ្យានុរក្សដែលបានលះបង់ដោយប្រឈមគ្រោះថ្នាក់គ្រប់បែបយ៉ាងដើម្បីការពារ និងអភិរក្សសត្វព្រៃ និងព្រៃឈើ។ សម្រាប់ថ្ងៃនេះដែរ កម្ពុជាវិញដែលជាដែនដីសម្បូរទៅដោយធនធានធម្មជាតិ ក៏មានវីរៈបុរសរបស់ខ្លួនដែលបានការពារសត្វព្រៃ និងព្រៃឈើ។ ឧទ្យានុរក្សរបស់យើង(កម្ពុជា) បានប្រឹងប្រែងយ៉ាងខ្លាំងយកអស់កម្លាំងកាយចិត្តដើម្បីការពារអភិរក្សប្រព័ន្ធអេកូឡូស៊ីដែលជាតំបន់មានតម្លៃបំផុត។

ក្រសួងបរិស្ថានដែលជាសេនាធិការរបស់រដ្ឋាភិបាលក្នុងកិច្ចការងារការពារអភិរក្សធនធានធម្មជាតិ សូមសំដែងគោរពចំពោះវីរៈភាពរបស់ឧទ្យានុរក្សរបស់កម្ពុជាដែលតែងតែយកចិត្តទុកដាក់លើកិច្ចការងារការពារធនធានធម្មជាតិ។ សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ ក្រសួងបរិស្ថានមានឧទ្យានុរក្សប្រមាណជាង១២០០នាក់ ដែលកំពុងគ្រប់គ្រងលើផ្ទៃដីប្រមាណជាង៧លាន៥សែនហិកតានៅទូទាំងប្រទេស។ ក្នុងបេសកកម្មដ៏ធំធេងនេះ ឧទ្យានុរក្សរបស់បរិស្ថាន បានជួយសង្គ្រោះសត្វព្រៃរាប់ពាន់ក្បាលដែលត្រូវជនទុច្ចរិតជួញដូរ និងបានបង្ក្រាបសកម្មភាពបរបាញ់ខុសច្បាប់ និងការកាប់ឈើជាមជាច្រើនករណីទៀតដែរ។

សូមរំលឹកថា ក្នុងកិច្ចការពារធនធានធម្មជាតិ និងសត្វព្រៃ ក្រៅពីកិច្ចការងារដ៏សកម្មរបស់ក្រសួងបរិស្ថាននោះ អាជ្ញាធរមូលដ្ឋាន ប៉ូលិស ប៉េអឹមនិងមន្ត្រីពាក់ព័ន្ធផ្សេងៗទៀតក៏បានចូលរួមយ៉ាងសកម្ម ដែលអ្នកទាំងនោះ “ឧទ្យានុរក្ស ប៉ូលិស ប៉េអឹម និងមន្ត្រីពាក់ព័ន្ធផ្សេងៗទៀត គឺសុទ្ធសឹងតែជាវីរៈបុរសកម្ពុជាដែលការពារសត្វព្រៃ និងធនធានធម្មជាតិ”៕

ដោយ៖ ស៊ុន មេសា

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់