ភ្នំត្បែងដែនដីពិសិដ្ឋសម្រាប់ការកម្សាន្តចុងសប្តាហ៍

198
តំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង ក្នុងខេត្តព្រះវិហារ។

យុវជន​កម្ពុជា​មួយ​ក្រុម​ដែល​មាន​គ្នា​ប្រមាណ​៤០​នាក់​បាន​បោះតង់​រយៈពេល​បីថ្ងៃនៅតំបន់បេតិកភណ្ឌ​ធម្មជាតិ​ភ្នំត្បែង​​ដែល​ស្ថិត​ក្នុងភូមិសាស្ត្រ ខេត្តព្រះវិហារចាប់ពីថ្ងៃទី២៨ដល់ថ្ងៃទី៣០ ខែ​កក្កដានេះ។

លោក សា ឌីណា ស្ថាបនិកក្រុមដំណើរកំសាន្ត Cambodia Amazing Trip Planner ​ដែល​ជា​អ្នក​រៀប​ចំការ​បោះតង់នេះ  បាន​បញ្ជាក់​ថា ភ្នំត្បែង​គឺ​ជាតំបន់​ធម្មជាតិ​ដ៏​ស្រស់​ស្អាត​ដែល​មាន​ទឹក​ធ្លាក់ ព្រៃ​ធម្មជាតិ​ធំ​ល្វឹង​ល្វើយ និង​សត្វ​ព្រៃ រួមទាំង ជា​តំបន់​ប្រវត្តិសាស្ត្រ​ដែល​ព្រះ​រាជា​ខ្មែរ​កាល​ពី​សម័យបូរាណបានធ្វើពិធីផ្សេងៗ។

លោកជឿជាក់ថា ដំណើរ​កំសាន្ត​ផ្លូវ​ការ​ទី១​របស់​លោក​ទៅ​កាន់​ភ្នំ​ត្បែង​នឹង​ទទួល​បាន​ជោគ​ជ័យ​ព្រោះថាអ្នក​ធ្វើដំណើរ​ទាំងអស់នឹងភ្ញាក់ផ្អើលជាមួយនឹងសម្រស់ធម្មជាតិ តាំងពីជើងភ្នំ រហូតដល់កន្លែងកំសាន្តនានា ហើយលោកជឿជាក់ថា អ្នកបោះតង់ទាំងអស់នឹងនិយាយពាក្យមួយថាអស្ចារ្យ៕

ចែករំលែក