ក្រសួងបរិស្ថានដែលជាប្រធានកិច្ចប្រជុំអន្តរក្រសួងដើម្បីវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គម បានស្នើឱ្យក្រសួងធនធានទឹកដែលជាម្ចាស់គម្រោងអភិវឌ្ឍន៍ទំបន់ដូនទ្រីក្នុងខេត្តបាត់ដំបងឱ្យដោះស្រាយផលប៉ះពាល់ចំនួន៥ចំណុចមុនការអភិវឌ្ឍ។ កិច្ចប្រជុំនេះ ដឹកនាំដោយឯកឧត្តម សូ ខនឬទ្ធីគុណ អនុរដ្ឋលេខាធិការក្រសួង ដែលបានបើកកិច្ចប្រជុំអន្តរក្រសួងកាលពីថ្ងៃទី២៥ ខែកក្កដា។

ចំណុចដោះស្រាយទាំង៥ដែលក្រសួងបរិស្ថាន បានស្នើនោះរួមមានទី១ ម្ចាស់គម្រោងត្រូវដោះស្រាយផលប៉ះពាល់លើលំនៅដ្ឋាន ទ្រព្យសម្បត្តិ ផលដំណាំ របស់ប្រជាពលរដ្ឋឱ្យបានរួច រាល់ជាមុនសិន មុននឹងចាប់ផ្តើមសាងសង់ ជាពិសេស ទៅលើប្រជាពលរដ្ឋចំនួន ២០គ្រួសារ ដែលជាគ្រួសារងាយរងគ្រោះ ព្រមទាំងបង្ហាញយន្តការ និងនីតិវិធីដោះស្រាយ ហើយត្រូវបញ្ចូលទិន្នន័យ នេះនៅក្នុងរបាយការណ៍ ទី២ ម្ចាស់គម្រោងត្រូវរចនាគម្រោងលើការសាងសង់ផ្លូវថ្មីជំនួស លើផ្លូវដែលត្រូវជន់លិច  ទី៣ ម្ចាស់គម្រោងត្រូវជូនដំណឹងមកក្រសួងបរិស្ថានឱ្យបានមុន២ខែ នៅពេលបិទអាង ហើយបញ្ចូលចំណុចនេះទៅក្នុងផែនការគ្រប់គ្រងបរិស្ថាន (EMP) សម្រាប់តាមដានគុណភាពទឹក  ទី៤ ម្ចាស់គម្រោងត្រូវបង្កើនមូលនិធិលើការប្រលែងត្រីនៅក្នុងអាងឱ្យបានយ៉ាងតិច ៥.០០០ ដុល្លារអាមេរិក ក្នុងមួយឆ្នាំ សម្រាប់រយៈពេល ០២ឆ្នាំ  និងទី៥ ត្រូវបញ្ជាក់បន្ថែមអំពីវិធានការកាត់បន្ថយឱ្យបានច្បាស់ លាស់ ដែលអង្គប្រជុំបានផ្តល់យោបល់លើចំណុចហេតុប៉ះពាល់៕

ឯកឧត្តម សូ ខនឬទ្ធីគុណ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ដែលបានដឹកនាំកិច្ចប្រជុំអន្តរក្រសួង​នៅថ្ងៃទី២៥ ខែកក្កដា នៅទីស្តីការក្រសួង។

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់