ចាប់ពីថ្ងៃទី២៨ដល់ថ្ងៃទី៣០ ខែ​កក្កដានេះ យុវជនកម្ពុជាមួយក្រុមដែលមានគ្នាប្រមាណ៤០​នាក់នឹងបោះតង់រយៈពេលបីថ្ងៃនៅតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង​ដែល​ស្ថិតក្នុងភូមិសាស្ត្រ ខេត្តព្រះវិហារ។

លោក សា ឌីណា ស្ថាបនិកក្រុមដំណើរកំសាន្ត Cambodia Amazing Trip Planner ​ដែល​ជា​អ្នក​រៀប​ចំការ​បោះតង់នេះ  បាន​បញ្ជាក់​ថា ភ្នំត្បែង​គឺ​ជាតំបន់​ធម្មជាតិ​ដ៏​ស្រស់​ស្អាត​ដែល​មាន​ទឹក​ធ្លាក់ ព្រៃ​ធម្មជាតិ​ធំ​ល្វឹង​ល្វើយ និង​សត្វ​ព្រៃ រួមទាំង ជា​តំបន់​ប្រវត្តិសាស្ត្រ​ដែល​ព្រះ​រាជា​ខ្មែរ​កាល​ពី​សម័យបូរាណបានធ្វើពិធីផ្សេងៗ។

លោកជឿជាក់ថា ដំណើរ​កំសាន្ត​ផ្លូវ​ការ​ទី១​របស់​លោក​ទៅ​កាន់​ភ្នំ​ត្បែង​នឹង​ទទួល​បាន​ជោគ​ជ័យព្រោះថាអ្នកធ្វើដំណើរទាំងអស់នឹងភ្ញាក់ផ្អើលជាមួយនឹងសម្រស់ធម្មជាតិ តាំងពីជើងភ្នំ រហូតដល់កន្លែងកំសាន្តនានា ហើយលោកជឿជាក់ថា អ្នកបោះតង់ទាំងអស់នឹងនិយាយ​ពាក្យមួយថាអស្ចារ្យ។

ហេតុអ្វីបានជាភ្នំត្បែងគឺជាកន្លែងទាក់ទាញសម្រាប់ការធ្វើដំណើរកំសាន្ត?

គ្រប់ដណ្តប់លើផ្ទៃដីធម្មជាតិប្រមាណជាង​២ម៉ឺន៥ពាន់ហិកតា តំបន់ភ្នំត្បែង ​មាន​សម្រស់​ធម្មជាតិ​​ស្អាតដាច់គេ មានទឹកធ្លាក់បីតង់តាម៉ា ទឹកធ្លាក់តាំងយូរ ឬចាក់អង្រែ រូងប្រជៀវភ្នំត្បែង និង​ទី​តាំងសក្ការៈថ្មីបីដុំ។ ប៉ុន្តែមុននឹងឡើងដល់ទីតាំងដ៏ស្រស់ស្អាតទាំងនេះ អ្នកធ្វើ​ដំណើរ​ត្រូវ​ឆ្លង​កាត់ផ្លូវជម្រេលភ្នំ ដែលអមសងខាងដោយចំការចេកដាក់កន្ទុយភ្នែក ហើយ​អ្វីដែល​សំខាន់​នោះ​​​គឺការឡើងភ្នំដែលមានកម្ពស់ជាង៤០០ម៉ែត្រដែលមានកាំជណ្តើរ១ពាន់៨រយ​កាំ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាតាមរយៈសំណើររបស់ក្រសួងបរិស្ថាន បានដាក់បញ្ចូល​តំ​បន់ភ្នំត្បែងចូលជាសម្បត្តិបេតិកភណ្ឌធម្មជាតិកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦។ តំបន់បេតិកភណ្ឌភ្នំត្បែងគ្រប់ដណ្តប់ចំនួន៥ស្រុក គឺស្រុក គូលេន សង្គមថ្មី ត្បែងមានជ័យ ក្រុងព្រះវិហារ និងរវៀង៕

ទិដ្ឋភាពវត្តភ្នំត្បែងមើលពីលើ។ រូបភាព៖ CATP

 

ព័ត៌មានបន្ថែម

រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
កម្ពុជាបង្ហាញការដោះស្រាយលើការប្រែប្រួលអាកាសធាតុនៅក្នុងវិស័យសំណង់ពិតជាមានសារៈសំខាន់ជាសកល
ថ្ងៃ ពុធ, 13 មិនា, 2024 កម្ពុជាបង្ហាញការដោះស្រាយលើការប្រែប្រួលអាកាសធាតុនៅក្នុងវិស័យសំណង់ពិតជាមានសារៈសំខាន់ជាសកល