ទិដ្ឋភាព​រួម​ស្តីពី​កិច្ច​បប្រជុំ​ដោះស្រាយបញ្ហាស្តីពី ការបំពុលបរិស្ថាន

ស្នើរឱ្យ ក្រុមហ៊ុនទាំង៧ ត្រូវអនុវត្តឱ្យបាន​ប្រសិទ្ធ​ភាព​ខ្ពស់​នូវសារាចរណែនាំរបស់ក្រសួងបរិស្ថាន និងចាត់​តាំង​អនុវត្ត​នូវ​រាល់វិធានការនានា ដោយ​ត្រូវ​បង្ហាញនូវឆន្ទៈទទួលខុស​ខ្ពស់​របស់​អ្នកវិនិយោគិនស្របតាមនីតិវិធីច្បាប់ និងនីតិរដ្ឋ ដែល​នេះ​ជា​លទ្ធ​ផល​មួយ​ថ្មី​បន្ថែម​ទៀត​ក្នុង​កិច្ច​ប្រជុំ​អន្តរ​ក្រសួង​ដឹក​នាំ​ដោយ​ ឯកឧត្តម អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និង​ក្រុមការងារអចិន្ត្រៃយ៍អន្តរក្រសួង ដើម្បី​អនុវត្តការងារចំពោះមុខ​លើ​បញ្ហាបំពុលបរិស្ថាន និងបញ្ហា ការ​បង្ហូរសំណល់រាវដែលមានជាតិពណ៌ និងជាតិពុលចូលប្រភពទឹកសាធារណៈ និងទឹកសមុទ្រ ចំនួន០៤ករណី ដែល​ពាក់ព័ន្ធនឹងក្រុមហ៊ុនចំនួន០៧។

កិច្ចប្រជុំនេះ មានគោលបំណង ទប់ស្កាត់ កាត់បន្ថយ និងចាត់វិធានការដល់រោងចក្រ សហគ្រាសឱ្យស្របតាមសារាចរណែនាំ លេខ ១៩៤ស.ជ.ណ.ប.ស្ថ របស់ក្រសួងបរិស្ថានស្តីពី ការដាក់ចេញនូវវិធានការសម្រាប់ កិច្ចគាំពារបរិស្ថានពីប្រភពរោងចក្រដែលមាន ៦ជំហាន ចំពោះម្ចាស់រោងចក្រ សហគ្រាសណាដែលបំពុលបរិស្ថានតាមគ្រប់រូបភាព ពិសេសគឺពង្រឹងការអនុវត្តច្បាប់ និងទប់ស្កាត់ផលប៉ះពាល់ដល់ សុខភាពសាធារណៈ ជីវៈចម្រុះ និងគាំពារបរិស្ថានឱ្យបានល្អប្រសើរ។

បន្ទាប់​ពី​មាន​ការ​បញ្ចេញ​មតិ​យ៉ាង​ផុស​ផុល​ពាក់​ព័ន្ធ​នឹង​របៀប​វារៈ​​ដែល​មាន​ខាង​លើ​រួច​មក​ អង្គ​ប្រជុំ​សម្រេចដោយ​  ស្នើរឱ្យ ក្រុមហ៊ុនទាំង៧ ត្រូវអនុវត្តឱ្យបាននូវសារាចរណែនាំរបស់ក្រសួងបរិស្ថាន និងរាល់វិធានការណ៍នានា ដែលអង្គប្រជុំបានសម្រេចដែលបានបង្ហាញនូវឆន្ទៈ ទទួលខុសត្រូវរបស់អ្នកវិនិយោគិនស្របតាមនីតិវិធីច្បាប់ និងនីតិរដ្ឋ៕

ខាង​តំណាងក្រុម​ហ៊ុនពាក់ព័ន្ធ

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់