នៅថ្ងៃទី០៨ ខែខកក្តដា ឆ្នាំ២០១៧ របស់គម្រោងរបៀងជីវៈចម្រុះមហាអនុតំបន់មេគង្គនៃក្រសួងបរិស្ថាន បានរៀបចំឡើង ដោយមានការចូលរួមពី ឯកឧត្តម ប៉េង សម្បត្តិ  អភិបាលរងខេត្តមណ្ឌលគិរី លោក​បណ្ឌិត អ៊ូ រតនៈ ប្រធានគម្រោងរបៀងជីវៈចម្រុះមហាអនុតំបន់មេគង្គនៃក្រសួងបរិស្ថាន មន្ទីបរិស្ថានខេត្តមណ្ឌលគិរី តំណាងមន្ទីបរិស្ថានខេត្តកោះកុង តំណាងអជ្ញាធរ និងសហគមន៍មូលដ្ឋានចំនួន៩៥នាក់។

 

កិច្ចប្រជុំនេះក្នុងគោលបំណងលើកកម្ពស់ភាពធន់ទៅនឹងការប្រែប្រួលអាកា​​សធាតុរបស់សហគមន៍ នៅក្នុងតំបន់គោលដៅរបស់គម្រោង ដើម្បីបង្កើនជីវភាពប្រជាសហគមន៍ក្នុងតំបន់ការពារធម្មជាតិ   ពិសេសលើកតម្កើនជីវភាពជនជាតិភាគតិច ។

 

ជាមួយគ្នានោះ ឯកឧត្តមអភិបាលរងខេត្ត បានលើកឡើងថា៖ ការកំណត់ និងជ្រើសរើសទីតាំងស្រះទឹក គម្រោងរបៀងអភិរក្សជីវចម្រុះមហាអនុតំបន់មេគង្គ នឹងបន្តជួយគាំទ្រសកម្មភាពកែលម្អជីវភាពរស់នៅដល់សហគមន៍តំបន់ការពារធម្មជាតិ​ទាំង៥ ដែលជាផ្នែកមួយនៃ​ការគាំទ្រផ្នែកជីវភាពរស់នៅ និងការគាំទ្រផ្នែកហេដ្ឋារចនា​សម្ព័ន្ធ​ខ្នាតតូច​ពិសេសផ្តោតទៅលើស្រះរងទឹកភ្លៀង ដែលមានផលិតភាពក្នុងការស្រោចស្រពដំណាំ  ក្នុងការទ្រទ្រង់​ ដល់ការចិញ្ចឹម​ជីវិត​របស់ប្រជាសហគមន៍មូលដ្ឋាន ជនជាតិដើម​ភាគតិច និងបង្កើនប្រាក់ចំណូលប្រចាំថ្ងៃដល់ពួកគាត់។

គួបញ្ជាក់ថា ការកំណត់ និងជ្រើសរើសទីតាំងស្រះទឹក សម្រាប់សហគមន៍តំបន់ការពារធម្មជាតិចំនួន៥ គឺសហគមន៍តំបន់ការពារធម្មជាតិរនូសខ្ញែង ជីខ្លបភ្នំជួង-ក្តីសង្ឃឹម ស្រែអ៊ី ស្រែធំ​-ម្លឹង និងសហគមន៍​តំបន់ការពារធម្មជាតិពូទង់ពូហ៊ូង ក្នុង​ខេត្តមណ្ឌលគិរី និងសហគមន៍តំបន់ការពារធម្មជាតិចំនួន៤ សហគមន៍តំបន់ការពារធម្មជាតិ បឹងកាឆាង ដែនជម្រកសត្វព្រៃពាមក្រសោប អណ្តូងទឹក និងសហគមន៍តំបន់ការពារធម្មជាតិ ជីខលើ ក្នុងខេត្តកោះកុង ដោយមានការជួយគាំទ្រពីគម្រោងរបៀង អភិរក្សជីវចម្រុះមហាអនុតំបន់មេគង្គក្រោមជំនួយ​ឥតសំណងពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB)៕

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់