តំបន់ព្រៃការពាររបស់កម្ពុជាស្ថិតនៅខេត្តមណ្ឌលគីរី។

សហភាពអ៊ឺរ៉ុបនៅថ្ងៃពុធ ទី២១ ខែមិថុនានេះ បានចេញផ្សាយការអបអរសាទរចំពោះក្រសួងបរិស្ថាន ដែលបានដាក់បន្ថែមតំបន់បេតិភណ្ឌធម្មជាតិប្រមាណ៩០ម៉ឺនហិកតានៅទូទាំងប្រទេស។ ជាពិសេសសហគមន៍តំបន់ការពារ ដែលក្រសួងបានផ្តល់យន្តការផ្នែកច្បាប់ដ៏មានសារសំខាន់ ដើម្បីពង្រឹងការការពារសត្វព្រៃ ធនធានជីវចម្រុះ និងធនធានធម្មជាតិ ទន្ទឹមនឹងនោះការគាំទ្ររបស់ក្រសួងក៏បានជួយជីភាពរបស់សហគមន៍ផងដែរ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុកផ្លូវការណ៍របស់សហភាពអឺរ៉ុប។

សូមបញ្ជាក់ថា គិតមកដល់ឆ្នាំ២០១៧នេះ ក្រសួងបរិស្ថានបានសម្រេចដាក់បញ្ចូលតំបន់ការពារធម្មជាតិចំនួន​៤៦​កន្លែង និងរបៀងអភិរក្សជីវៈចម្រុះចំនួន៣តំបន់ដែលគ្របដណ្តប់លើផ្ទៃដីសរុបប្រមាណ​៧,៣លានហិកតានៅ​ទូទាំង​ប្រទេស។ ថ្មីនេះ រដ្ឋាភិបាលកម្ពុជាតាមរយៈសំណើររបស់ក្រសួងបរិស្ថាន បានសម្រេចដាក់តំបន់បេតិក​ភណ្ឌភ្នំយ៉ាតដែលមានផ្ទៃដីប្រមាណជិត៣ម៉ឺន២ពាន់ហិកតាដែលធ្លាប់ជាតំបន់សង្គ្រាម៕

ដោយ៖ ស៊ុន មេសា

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់