លោក គាត រង្សី ប្រធានមន្ទីរបរិស្ថានរាជធានីភ្នំពេញ។

មន្ទីរ​បរិស្ថាន​រាជធានី​ភ្នំពេញ​នៅ​ឆ្នាំ​២០១៧​នេះ គ្រោង​ដាំ​កូន​ឈើ​ប្រណិត​ឱ្យ​បាន​៦ពាន់​ដើមនៅ​តាម​ទី​សាធារណៈ​ជាពិសេស​នៅ​តាម​សាលា​រៀន វត្ត​អារាម និង​ទីសាធារណៈ​ដើម្បី​បង្កើតភាព​បៃ​តង និង​ជំរុញ​ទឹក​ចិត្ត​ពល​រដ្ឋ​ឱ្យ​ស្រលាញ់​បរិស្ថាន។ លោក គាត រង្សី ប្រធាន​មន្ទីរ​បរិស្ថាន​រាជ​ធានី​ភ្នំពេញ បាន​ឱ្យ​ដឹង​ថា ការ​ដាំ​កូន​ឈើ​ទាំង​នេះ​នឹង​ជំរុញ​ឱ្យ​ពល​រដ្ឋ​ជា​ពិសេស​កុមារ​ៗ​ស្រលាញ់​បរិស្ថាន ក៏​ដូច​ជា​ការ​បង្កើត​ភាព​បៃតង​នៅ​តាម​សាលារៀន វត្ត​អារាម និង​ទី​សាធារណៈ​ក្រោម​ឈ្មោះ​ថា សាលា​រៀន​មេត្រី​ភាព​បៃ​តង និង​វត្ត​មេត្រី​ភាព​បរិស្ថាន។ មិន​ត្រឹម​តែប៉ុណ្ណោះ វា​គឺ​ជា​ការ​ជំរុញ​ការ​បន្ស៊ាំ​ទៅ​នឹង​ការ​ប្រែ​ប្រួល​អាកាស​ធាតុ។

សកម្មភាពមុនការដាំដើមឈើប្រណិតនៅសាលាបឋមសិក្សាភ្នំពេញថ្មី។

កូន​ឈើ​ដែល​មន្ទីរ​បរិស្ថាន​បាន​ចុះ​ដាំ មាន កូន​ក្រញូង បេង នាង​នួន ឈើ​ទាល និង​គគីរ ហើយ​បើ​តាម​គម្រោង កូន​ឈើ​២២០០​ដើម​នឹង​ត្រូវ​ប្រគល់​ជូន​សាលា​រៀន ហើយ​២៣០០​ដើមផ្សេង​ទៀត នឹង​ត្រូវ​ប្រគល់​ជូន​វត្ត​អារាម។ ចំណែក​កូន​ឈើ​ដែល​នៅ​សល់​គឺ​នឹង​ជូន​ទៅ​អាជ្ញាធរ​ខណ្ឌ។ ជាក់​ស្តែង​នាព្រឹក​ថ្ងៃ​ទី​០៥ ខែ​កក្កដា ឆ្នាំ​២០១៧ មន្ទីរ​បរិស្ថាន​រាជ​ធានី​ភ្នំពេញ បានសហការ​ជាមួយ​មន្ទីរ​អប់​រំ​យុវជន និង​កីឡា​រាជធានី ភ្នំពេញ ដើម្បី​ដាំ​កូន​ឈើ​ប្រណិត​រួម​មានដើម ( ក្រញូង បេង នាងនួន ឈើទាល គរគី ) សរុប​ចំនួន ៣០០​ដើម​នៅ​សាលា​បឋម​សិក្សាភ្នំពេញថ្មី ក្នុង​ខណ្ឌ​សែន​សុខ រាជ​ធានី​ភ្នំពេញ។

ក្រៅ​ពីការ​បង្កើត​ភាព​បៃ​តង​ក្នុង​រាជធានី គម្រោង​នេះ គឺ​ដើម្បី​បំផុស​សិស្សានុ​សិស្ស​និង​ពលរដ្ឋទូទៅ​ឲ្យ​ស្រលាញ់​ការដាំ​ដុះ ក្នុង​ន័យ​ជំរុញ​ការផ្សារ​ភ្ជាប់​រវាង​មនុស្ស​និង​ធម្មជាតិ៕

ដោយ៖ ស៊ុន មេសា

ព័ត៌មានបន្ថែម

មន្រ្តីជំនាញនិងដៃគូរបណ្តុះបណ្តាលឧទ្យានុរក្សលើការអង្កេតជីវៈចម្រុះនៅខេត្តកំពង់ធំ
ថ្ងៃ ពុធ, 28 កុម្ភៈ, 2018 មន្រ្តីជំនាញនិងដៃគូរបណ្តុះបណ្តាលឧទ្យានុរក្សលើការអង្កេតជីវៈចម្រុះនៅខេត្តកំពង់ធំ
មន្ទីរបរិស្ថាន និងអាជ្ញាធរខេត្តបន្ទាយមានជ័យ ដឹកនាំប្រជាពលរដ្ឋសម្អាតបរិស្ថានតាមស្ទឹងសិរីសោភ័ណ
ថ្ងៃ ពុធ, 28 កុម្ភៈ, 2018 មន្ទីរបរិស្ថាន និងអាជ្ញាធរខេត្តបន្ទាយមានជ័យ ដឹកនាំប្រជាពលរដ្ឋសម្អាតបរិស្ថានតាមស្ទឹងសិរីសោភ័ណ
សិក្ខាសាលាស្តីពី ការផ្សព្វផ្សាយផែនការយុទ្ធសាស្រ្តបញ្រ្ជាបយេនឌ័រក្នុងវិស័យបរិស្ថានឆ្នាំ២០១៦-២០២០
ថ្ងៃ ចន្ទ, 26 កុម្ភៈ, 2018 សិក្ខាសាលាស្តីពី ការផ្សព្វផ្សាយផែនការយុទ្ធសាស្រ្តបញ្រ្ជាបយេនឌ័រក្នុងវិស័យបរិស្ថានឆ្នាំ២០១៦-២០២០