ទីស្តីការក្រសួងបរិស្ថាននៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦នេះ បន្ទាប់ពីនាយកដ្ឋានព័ត៌មាន និងផ្សព្វផ្សាយបរិស្ថាន នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន បានរៀបចំកិច្ចប្រជុំដើម្បីផ្សព្វផ្សាយអំពីប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរបស់ក្រសួងបរិស្ថាន គ្រាដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន។

កិច្ចប្រជុំនេះធ្វើឡើង ដើម្បីជាការផ្សព្វផ្សាយដល់សាធារណជនទូទៅ បណ្តាញសារព័ត៌មានជាតិ និងអន្តរជាតិ ក៏ដូចជាស្ថាប័នពាក់ព័ន្ធនានាអំពីសមិទ្ធិផលថ្មីៗ ពិសេសការស្ថាបនា និងការធ្វើទំនើបកម្មប្រព័ន្ធផ្សព្វផ្សាយរបស់ក្រសួងបរិស្ថាន ដែលមានអាស័យដ្ឋានដូចខាងក្រោមនេះ៖ គេហទំព័រថ្មីរបស់ក្រសួងបរិស្ថាន មានអាស័យដ្ឋាន beta.moe.gov.kh, បណ្ណាល័យអេឡិចត្រូនិក មានអាស័យដ្ឋាន www.e-library.moe.gov.kh រួមនឹងទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថាន មានអាស័យដ្ឋាន https://www.facebook.com/Ministry-of-Environment

សូមបញ្ជាក់ថា ការស្ថាបនានិងការធ្វើទំនើបកម្មប្រព័ន្ធផ្សព្វផ្សាយថ្មីបន្ថែមទៀតនេះ នឹងបញ្ចូលរាល់ព័ត៌មាន ឯកសារវីដែអូ ស្ពតអប់រំបរិស្ថាន។ល។ ដែលបណ្តាអគ្គនាយកដ្ឋាន នាយកដ្ឋានចំណុះ ក្រសួងបរិស្ថាន ផលិតនិងចងក្រងបាន ក៏ដូចជាឯកសាររបស់អង្គការដៃគូនានាផងដែរ មកដាក់បញ្ចូល ក្នុងប្រព័ន្ធផ្សព្វផ្សាយថ្មីនេះ ដើម្បីផ្តល់ភាពងាយស្រួលដល់សាធារណជនទូទៅក្នុងការសិក្សាស្រាវជ្រាវ និងស្វែងយល់អំពីព័ត៌មានដែលទាក់ទងទៅនឹងកិច្ចការងាររបស់ស្នូលរបស់ក្រសួងបរិស្ថាន ដែលមាន កិច្ចគាំពារបរិស្ថាន ការអភិរក្សធនធានធម្មជាតិ និងធនធានជីវៈចម្រុះ និងការរស់នៅដោយចីរភាព៕

photo_2016-12-08_15-03-3915391054_790478764424580_8538246830698959262_n

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់