ឯកឧត្តមរដ្ឋមន្រ្តី តាមរយៈនាយកដ្នានរង្វាន់ និងលើកទឹកចិត្ត ក្រុមការងារយុវជន

61

នាថ្ងៃទី២៧ និង២៨ ខែសីហា ឆ្នាំ២០១៦ ក្រោមការគាំទ្រ និងឧបត្ថម្ភរបស់ថ្នាក់ដឹកនាំក្រសួងបរិស្ថាន ពិសេសឯកឧត្តមរដ្ឋមន្រ្តី តាមរយៈនាយកដ្នានរង្វាន់ និងលើកទឹកចិត្ត ក្រុមការងារយុវជនវិស័យបរិស្ថានចំនួន ២០ នាក់មកពីក្រសួងបរិស្ថាន រួមជាមួយមន្ត្រីមន្ទីរបរិស្ថាន និងមន្ត្រីឧទ្យានុរក្សចំនួន៥នាក់ បានសហការ និងចូលរួមជាមួយយុវជនក្រុមCambodia Amazing Trip Planner ក្នុងកម្មវិធី ជំរុំតង់សន្សើមផ្កាព្រៃដែនដីហ្វូងតារា ដែលស្ថិតនៅតំបន់ភ្នំពើងតានាក់ ក្នងភូមិសាស្ត្រភូមិបូសម្ទេង ឃុំកោងដូង ស្រុកអង្គជុំ ខេត្តសៀមរាប។ នៅក្នុងសកម្មភាពពីរថ្ងៃនេះ ក្រុមការងារបានចូលរួមបោះជំរុំតង់ ដាំដើមឈើចំនួន១០០ដើម ផ្តល់ធុងសំរាមចំនួន ៥ពិសេសរៀបចំស្លាកចំនួន ២៥ សម្រាប់បោះការពារជីវៈចម្រុះ ដូចជាផ្កាចាហួយ ដែលជាប្រភេទផ្កាព្រៃកម្រ និងស្លាកថែរក្សាអនាម័យបរិស្ថាន និងស្លាកសញ្ញាស្វាគមន៍ភ្ញៀវទេសចរជាដើម។
ក្នុងនោះដែរយុវជនវិស័យបរិស្ថានបានទទួលនូវបទពិសោធ និងចំណេះដឹងយ៉ាងច្រើនពីការរស់របស់ប្រជាសហគមន៍ តម្លៃធនធានធម្មជាតិ និងតំបន់ទេសចរណ៍ធម្មជាតិដែលទេសចរជាតិ និងអន្តរជាតិ ភាគច្រើនមិនទាន់បានទៅដល់។

ចែករំលែក