ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០
មន្រ្តីឧទ្យានុរក្សនៃតំបន់ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន​ និងតំបន់ការពារទេសភាពអង្គរ​ បានចុះពិនិត្យជាក់ស្ដែងនៅទីតាំងដែលមានករណីកាប់រុករានឆ្ការដុតព្រៃចំនួន០២កន្លែង នៅត្រង់ចំណុចត្រពាំងស្មាច់​ ស្ថិតនៅភូមិតាពេញ ឃុំខ្នងភ្នំ ស្រុកស្វាយលើ​ និងបន្តចុះល្បាតរហូតដល់បន្ទាយឈើ និងខាងជើងខ្នងបារាយណ៍ខាងលិច ស្ថិតនៅភូមិពាម ឃុំដូនកែវ ស្រុកពួក ដោយបានបិទខិតប័ណ្ណអប់រំផ្សព្វផ្សាយបាន០៨សន្លឹក និងសរសេរពាក្យថា”កុំ”តាមដើមឈើបាន០៦ពាក្យ។

នាថ្ងៃដដែរ​ ក្រុមមន្ត្រីឧទ្យានុរក្ស​ សហការជាមួយសហគមន៍ភ្នំបាល្ល័ង្គ​បានចុះល្បាតនៅតំបន់ដែនជម្រកសត្វព្រៃបឹងពែរ​ និងតំបន់ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព​រហូតដល់អូរក្បាលខ្លា ភូមិព្រះធាតុ ឃុំខ្វាវ ស្រុកជីក្រែង បានធ្វើការទប់ស្កាត់ករណីគោយន្តកន្ត្រៃ០១គ្រឿង​ លួចដឹកជញ្ជូនឈើផ្ចឹកចំនួន១០ដុំដោយគ្មានច្បាប់អនុញ្ញាត ពេលឃើញកម្លាំងល្បាតម្ចាស់គោយន្តកន្ត្រៃបានរត់គេចខ្លួនបាត់វត្ថុតាងបានយកមករក្សាទុក​បណ្តោះអាសន្ននៅស្នាក់ការស្រោង​ ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់​ និងបានជួបមួយករណីទៀត​ គឺជនសង្ស័យកំពុងអារកាត់ផ្តួលរំលំដើមផ្ចឹក០១កន្លែង ពេលឃើញកម្លាំងល្បាតជនសង្ស័យបានរត់គេចខ្លួនបាត់ បន្សល់ទុកនៅរណាយន្តចំនួន០១គ្រឿង និងខ្វែវចំនួន០២ បិតខិតបណ្ណអប់រំផ្សព្វផ្សាយបាន១១សន្លឹក វត្ថុតាងបានយកមករក្សាទុកបណ្តោះអាសន្ននៅស្នាក់ការល្បាតត្រពាំងអណ្តាស់។

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់