នាយកដ្ឋាន អភិរក្សតំបន់ដីសើមទឹកសាប

តួនាទី និងភារកិច្ច
នាយកដ្ឋានអភិរក្សដីសើមទឹកសាប មានតួនាទី និងភារកិច្ចដូចជា រៀបចំសេចក្តីព្រោងគោល នយោបាយ ផែនការ និងថវិកា លិខិតបទដ្ឋានគតិយុត្ត យុទ្ធសាស្ត្រ ផែនការសកម្មភាព និងគោលការណ៍ណែនាំបច្ចេកទេសសម្រាប់គ្រប់គ្រង និងអភិរក្សតំបន់ដីសើមទឹកសាប។ រៀបចំ យុទ្ធសាស្ត្រ ផែនការគ្រប់គ្រង និងការធ្វើផែនទីសម្រាប់អភិរក្សតំបន់ដីសើមទឹកសាប រៀបចំទិន្នន័យ ប្រភេទសត្វ និងរុក្ខជាតិដែលកម្រ ងាយរងគ្រោះ កំពុងរងគ្រោះ និងជិតផុតពូជ អនុវត្តការងារការពារ អភិរក្ស និងស្តារធនធានធម្មជាតិ ក៏ដូចជារៀបចំផែនការ ទប់ស្កាត់ភ្លើងឆេះព្រៃ បង្ក្រាបបទល្មើស ធនធានធម្មជាតិ នៅក្នុងតំបន់ការពារធម្មជាតិដីគោកខាង ជើងបឹងទន្លេសាបឱ្យមាននិរន្តភាព និងចូលរួមចំណែកក្នុងការលើកកម្ពស់ជីវភាពរស់នៅ ថែរក្សាប្រពៃណី ទំនៀមទំលាប់របស់សហគមន៍មូលដ្ឋានដែលរស់នៅក្នុងតំបន់ដីសើមទឹកសាប។

(សូមមេត្តាចូលអានសេចក្តីលម្អិតនៃអនុក្រឹត្យនេះ នឹងទាញទុក ជាឯកសារពីក្នុងប្រអប់ ច្បាប់ និងឯកសារគតិយុទ្ធ (អនុក្រឹត្យ)

នាយកដ្ឋានមានការិយាល័យចំនួន ៦៖
-ការិយាល័យរដ្ឋបាល ផែនការ និងហរិញ្ញវត្ថុ
-ការិយាល័យសារពើភ័ណ្ឌតំបន់ដីសើម និងគ្រប់គ្រងទិន្នន័យ
-ការិយាល័យអភិរក្សជីវៈចម្រុះ និងអនុវត្តអនុសញ្ញាតំបន់ដីសើម
-ការិយាល័យគ្រប់គ្រងតំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងទន្លេសាប និងឋបនីយជីវមណ្ឌល
-ការិយាល័យអភិរក្សសត្វស្លាបទេសន្តរប្រវេសន៍
-ការិយាល័យទំនាក់ទំនង និងអប់រំផ្សព្វផ្សាយ

 

អង្គការលេខ

ទំនាក់ទំនងក្រសួង

អគារមរតកតេជោ ដីឡូលេខ៥០៣ ផ្លូវកៅស៊ូអមមាត់ទន្លេបាសាក់
សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ភ្នំពេញ

info@moe.gov.kh

(+855) 23 213 908
(+855) 23 220 369
ទូរសារ: 023 212 540

ផែនទីក្រសួង