នាយកដ្ឋាន គ្រប់គ្រងគុណភាពទឹក

តួនាទី និងភារកិច្ច
នាយកដ្ឋានគ្រប់គ្រងគុណភាពទឹកមានតួនាទី និងភារកិច្ចរៀបចំសេចក្តីព្រាងគោលនយោបាយ លិខិត បទដ្ឋានគតិយុត្ត និងគោលការណ៍ណែនាំនានាពាក់ព័ន្ធនឹងការការពារគុណភាពទឹក ស្តង់ដារគុណភាពទឹកនៃតំបន់សាធារណៈ និងស្តង់ដារនៃការបញ្ចេញទឹកលូ និងសំណល់រាវ។ អង្កេតតាមដាន និងវាយតម្លៃអំពីស្ថានភាពគុណភាពនៃតំបន់ទឹកសាធារណៈ រៀបចំស្តង់ដារបច្ចេកទេស សម្រាប់ការកសាងស្ថានីយសម្អាតទឹកលូទីប្រជុំជន ចូលរួមផ្តល់យោបល់ ជូនក្រសួងលើសំណើវិនិយោគបង្កើតស្ថានីយសម្អាតទឹកលូ ព្រងទាំងការសិក្សា ស្រាវជ្រាវ និងផ្សព្វផ្សាយជាសាធារណៈ អំពីប្រភេទ កម្រិត និងភាពគ្រោះថ្នាក់នៃសារធាតុបំពុលដែលបានសាយភាយចូលក្នុងតំបន់ទឹកសាធារណៈ និងផលប៉ះពាល់ដល់សុខភាព

(សូមមេត្តាចូលអានសេចក្តីលម្អិតនៃអនុក្រឹត្យនេះ នឹងទាញទុក ជាឯកសារពីក្នុងប្រអប់ ច្បាប់ និងឯកសារគតិយុទ្ធ (អនុក្រឹត្យ)

នាយកដ្ឋានមានការិយាល័យចំណុះចំនួន៥៖
-ការិយាល័យ រដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ
-ការិយាល័យតាមដានគុណភាពទឹកសាធារណៈ
-ការិយាល័យគ្រប់គ្រងទឹកលូ
-ការិយាល័យគ្រប់គ្រងសំណល់រាវ
-ការិយាល័យត្រួតពិនិត្យការបំពុលសមុទ្រ

អង្គការលេខ

ទំនាក់ទំនង
អគារមរតកតេជោ ដីឡូលេខ៥០៣ ផ្លូវកៅស៊ូអមមាត់ទន្លេបាសាក់ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ភ្នំពេញ
info@moe.gov.kh
(+855) 23 213 908
(+855) 23 220 369
ទូរសារ: 023 212 540

អន្តរក្រសួងពិនិត្យមើលគម្រោងស្តារ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធលូ និងប្រព...

 ការពិនិត្យពិភាក្សាលើការរៀបចំ និងអនុវត្តផែនការសកម្មភាពលើគម្រោងស្តារ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធលូ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ ត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំអន្ត...

នាយកដ្ឋានគ្រប់គ្រងគុណភាពខ្យល់និងសំឡេងបើកវគ្គបណ្តុះបណ្តាលការត្រួតពិនិត្...

នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ នៅមន្ទីរបរិស្ថានខេត្តសៀមរាប នាយកដ្ឋានគ្រប់គ្រងគុណភាពខ្យល់និងសំឡេង នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាល ស្តីពីការត្រួតពិនិត្យការបំពុលខ្យល់ ដែលបាននឹ...