នាយកដ្ឋាន ទេសចរណ៍ធម្មជាតិ

តួនាទី និងភារកិច្ច
នាយកដ្ឋានទេសចរណ៍ធម្មជាតិ មានតួនាទី និងភារកិច្ចដូចជា រៀបចំសេចក្តីព្រាងគោលនយោបាយ លិខិតបទដ្ឋានគតិយុត្ត ផែនការថវិកា លើកស្ទួយកិច្ចសហការជាមួយអ្នកពាក់ព័ន្ធ រៀបចំយុទ្ធសាស្ត្រ ផែនការគ្រប់គ្រងសកម្មភាព និងគោលការណ៍ណែនាំបច្ចេកទេសសម្រាប់គ្រប់គ្រងកម្មវិធី និងគម្រោង អភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិ សម្របសម្រួលការអនុវត្តគោលការណ៍ណែនាំ និងនីតិវិធីនានា សម្រាប់គ្រង់គ្រងកម្មវិធី និងគម្រោងអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិ ក៏ដូចជាសម្របសម្រួលជាមួយអង្គភាព ដៃគូអភិវឌ្ឍន៍ និងវិនិយោគិនពាក់ព័ន្ធ ក្នុងការរៀបចំកិច្ចសន្យា និងលក្ខខណ្ឌផ្សេងៗសម្រាប់គម្រោង អភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិ និងទ្រទ្រង់ដល់សកម្មភាពអភិរក្សតំបន់ការពារធម្មជាតិ។

(សូមមេត្តាចូលអានសេចក្តីលម្អិតនៃអនុក្រឹត្យនេះ នឹងទាញទុក ជាឯកសារពីក្នុងប្រអប់ ច្បាប់ និងឯកសារគតិយុទ្ធ (អនុក្រឹត្យ)

នាយកដ្ឋានមានការិយាល័យចំនួន ៤៖
-ការិយាល័យរដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ
-ការិយាល័យគ្រប់គ្រងគម្រោងអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិ
-ការិយាល័យអភិវឌ្ឍន៍សហគមន៍ទេសចរណ៍ធម្មជាតិ
-ការិយាល័យត្រួតពិនិត្យ និងវាយតម្លៃគម្រោងទេសចរណ៍ធម្មជាតិ

អង្គការលេខ

ទំនាក់ទំនងក្រសួង

អគារមរតកតេជោ ដីឡូលេខ៥០៣ ផ្លូវកៅស៊ូអមមាត់ទន្លេបាសាក់
សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ភ្នំពេញ

info@moe.gov.kh

(+855) 23 213 908
(+855) 23 220 369
ទូរសារ: 023 212 540

ផែនទីក្រសួង