នាយកដ្ឋាន ធនធានមនុស្ស

តួនាទី និងភារកិច្ច
នាយកដ្ឋានធនធានមនុស្ស មានតួនាទី និងភារកិច្ចដូចជា គ្រប់គ្រង បណ្តុះបណ្តាលនិង រៀបចំលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការគ្រប់គ្រង មន្ត្រីរាជការ និងបុគ្គលិកមន្ត្រីរាជការទាំងក្នុងក្រប ខ័ណ្ឌ និងក្រៅក្របខ័ណ្ឌ រួមមានការជ្រើសរើស ការបញ្ឍប់ពីការងារ ការដាក់ឱ្យនៅទំនេរដោយគ្មានប្រាក់ បៀវត្ស ការចូលនិវត្តន៍ ការតម្លើងឋានន្តរសក្តិ ការតម្លើងថ្នាក់ ការរៀបចំបៀវត្ស ការផ្តល់រង្វាន់ ការផ្តល់គ្រឿងឥស្សរិយយស ការដាក់វិន័យ ការផ្ទរភារកិច្ចមន្ត្រីរាជការជាដើម។

(សូមមេត្តាចូលអានសេចក្តីលម្អិតនៃអនុក្រឹត្យនេះ នឹងទាញទុក ជាឯកសារពីក្នុងប្រអប់ ច្បាប់ និងឯកសារគតិយុទ្ធ (អនុក្រឹត្យ)

នាយកដ្ឋានមានការិយាល័យចំនួន៦៖
-ការិយាល័យក្របខណ្ឌ
-ការិយាល័យបៀវត្ស
-ការិយាល័យបណ្តុះបណ្តាល
-ការិយាល័យគ្រឿងឥស្សរិយយស
-ការិយាល័យសង្គមកិច្ច និងគាំពារមន្ត្រីរាជការ
-ការិយាល័យរដ្ឋបាល និងផែនការ

អង្គការលេខ

ទំនាក់ទំនងក្រសួង

អគារមរតកតេជោ ដីឡូលេខ៥០៣ ផ្លូវកៅស៊ូអមមាត់ទន្លេបាសាក់
សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ភ្នំពេញ

info@moe.gov.kh

(+855) 23 213 908
(+855) 23 220 369
ទូរសារ: 023 212 540

ផែនទីក្រសួង