នាយកដ្ឋាន អភិរក្ស និងតំបន់ឆ្នេរ

តួនាទី និងភារកិច្ច
នាយកដ្ឋានអភិរក្សសមុទ្រ និងតំបន់ឆ្នេរ មានតួនាទី និងភារកិច្ចដូចជាបចំសេចក្តីព្រោងគោល នយោបាយ ផែនការ និងថវិកា លិខិតបទដ្ឋានគតិយុត្ត យុទ្ធសាស្ត្រ ផែនការសកម្មភាព និងគោលការណ៍ណែនាំបច្ចេកទេសសម្រាប់គ្រប់គ្រងធនធានសមុទ្រ និងតំបន់ឆ្នេរ។ សិក្សា ស្រាវជ្រាវ និងរៀបចំសំណើក្នុងការបង្កើតឧទ្យានសមុទ្រ រៀបចំការកំណត់ព្រំប្រទល់ ការកំណត់តំបន់គ្រប់គ្រង និងការធ្វើផែនទីសម្រាប់ធនធានសមុទ្រ និងតំបន់ឆ្នេរដោយសហការជាមួយស្ថាប័ន អង្គភាពពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍នានា។ អនុវត្តការងារការពារ អភិរក្ស និងស្តារធនធានធម្មជាតិនៅក្នុងដែនសមុទ្រ និងតំបន់ឆ្នេរឱ្យមាននិរន្តភាព ក៏ដូចជាទប់ស្កាត់ បង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងសមុទ្រ និងតំបន់ឆ្នេរផងដែរ។

(សូមមេត្តាចូលអានសេចក្តីលម្អិតនៃអនុក្រឹត្យនេះ នឹងទាញទុក ជាឯកសារពីក្នុងប្រអប់ ច្បាប់ និងឯកសារគតិយុទ្ធ (អនុក្រឹត្យ)

នាយកដ្ឋានមានការិយាល័យចំនួន ៥៖
-ការិយាល័យរដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ
-ការិយាល័យស្រាវជ្រាវធនធានសមុទ្រ និងតំបន់ឆ្នេរ
-ការិយាល័យអភិរក្សសមុទ្រ
-ការិយាល័យអភិរក្សតំបន់ឆ្នេរ
-ការិយាល័យអភិរក្សកោះ និងទីជម្រាល

អង្គការលេខ

ទំនាក់ទំនងក្រសួង

អគារមរតកតេជោ ដីឡូលេខ៥០៣ ផ្លូវកៅស៊ូអមមាត់ទន្លេបាសាក់
សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ភ្នំពេញ

info@moe.gov.kh

(+855) 23 213 908
(+855) 23 220 369
ទូរសារ: 023 212 540

ផែនទីក្រសួង