នាយកដ្ឋាន សេវាកម្មព័ត៌មានភូមិសាស្រ្ត

តួនាទី និងភារកិច្ច
ដូចមានចែងក្នុងអនុក្រឹត្យលេខ ១៣៥ អនក្រ.បក ចុះថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៦អគ្គនាយកដ្ឋានគាំពារបរិស្ថានជាសេនា ធិការឱ្យក្រសួង បរិស្ថានក្នុងការគ្រប់គ្រង នាយកដ្ឋានសេវាកម្មព័ត៌មានភូមិសាស្ត្រ មានតួនាទី និងភារកិច្ចដូចជា រៀបចំសេចក្តីព្រាងគោលនយោបាយ លិខិតបទដ្ឋានគតិយុត្ត ផែនការថវិកា អភិវឌ្ឍប្រព័ន្ធគ្រប់គ្រងទិន្នន័យព័ត៌មានភូមិសាស្ត្រ និងទូរវីញ្ញាណ ស្តីពីគុណភាពបរិស្ថាន ធនធានធម្មជាតិ និងជីវៈចម្រុះ ក៏ដូចជាផលិត និងផ្តល់សេវាកម្មព័ត៌មាន ភូមិសាស្ត្រ រួមទាំងផែនទី ដើម្បីគាំទ្រដល់កិច្ចគាំពារបរិស្ថាន និងការអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ។

(សូមមេត្តាចូលអានសេចក្តីលម្អិតនៃអនុក្រឹត្យនេះ នឹងទាញទុក ជាឯកសារពីក្នុងប្រអប់ ច្បាប់ និងឯកសារគតិយុទ្ធ (អនុក្រឹត្យ)

នាយកដ្ឋានសេវាកម្មព័ត៌មានភូមិសាស្ត្រមានការិយាល័យចំណុះចំនួន៥៖
-ការិយាល័យរដ្ឋបាល ផែនការ និងហរិញ្ញវត្ថុ
-ការិយាល័យប្រតិបត្តិការទិន្នន័យទូរវិញ្ញាណ
-ការិយាល័យគ្រប់គ្រងព័ត៌មានភូមិសាស្ត្រ និងសេវា
-ការិយាល័យគ្រប់គ្រងប្រព័ន្ធទិន្នន័យ
-ការិយាល័យវាយតម្លៃបរិស្ថាន

អង្គការលេខ

ទំនាក់ទំនងក្រសួង

អគារមរតកតេជោ ដីឡូលេខ៥០៣ ផ្លូវកៅស៊ូអមមាត់ទន្លេបាសាក់
សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ភ្នំពេញ

info@moe.gov.kh

(+855) 23 213 908
(+855) 23 220 369
ទូរសារ: 023 212 540

ផែនទីក្រសួង