ឯកឧត្តមសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាននៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ នេះ បានអនុញ្ញាតឱ្យលោកស្រី Srabani Roy ប្រធានកម្មវិធីប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិករបស់វិទ្យាស្ថានអភិវឌ្ឍន៍បៃតងសាកល ប្រចាំសាធារណៈរដ្ឋកូរ៉េ ចូលជួបដើម្បីរាយការណ៍ពីលទ្ធផលការងាររបស់វិទ្យាស្ថានលើការកសាងផែនការយុទ្ធសាស្ត្រទីក្រុងបៃតងរាជធានីភ្នំពេញ ពីឆ្នាំ២០១៧-២០២៦។

លោកស្រី Srabani Roy បានរាយការណ៍ថាការរៀបចំយុទ្ធសាស្ត្ររៀបចំទីក្រុងភ្នំពេញបានចប់ជាស្ថាពរ ហើយបានប្រគល់ជូន ឯកឧត្តម អភិបាលក្រុង ដើម្បីធ្វើការពិនិត្យ និងសម្រេច។ លោកស្រី Sranan បានគោរពថ្លែងអំណរគុណដល់ឯកឧត្តមរដ្ឋមន្ត្រីចំពោះការគាំទ្រលើវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសាកលនាពេលកន្លងមក។

ឯកឧត្តមរដ្ឋមន្ត្រីសាយ សំអាល់ និងលោកស្រីSrabani Roy នៅថ្ងៃទី១៣ ខែកក្កដា ២០១៧។ រូបភាព៖មិថុនា

ឯកឧត្តមរដ្ឋមន្ត្រីបានកោតសរសើរចំពោះវិទ្យាស្ថានដែលបានធ្វើការងារលើការអភិវឌ្ឍន៍បៃតងនៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ២០១៥មក។ បន្ថែមពីនេះ ឯកឧត្តម បានស្នើឱ្យទៅដល់វិទ្យាស្ថានឱ្យផ្តល់គោលនយោបាយពិតប្រាកដដែលអាចអនុវត្តបាន និងជាគោលនយោបាយដែលហុចផលផ្លែផ្កាមកពលរដ្ឋកម្ពុជា។

សូមបញ្ជាក់ថា វិទ្យាស្ថានអភិវឌ្ឍន៍បៃតង បានកំពុងធ្វើការជាមួយក្រសួងបរិស្ថានលើការងារគម្រោងចំនួន៥ គឺកម្មវិធីអភិវឌ្ឍន៍ទីប្រជុំជនបៃតង ជំហានទី១៖ ២០១៥-២០១៦ដែលបានបញ្ចប់ ទី២ កម្មវិធីអភិវឌ្ឍទីក្រុងបៃតង ជំហានទី២៖ ២០១៧-២០១៨ដែលកំពុងដំណើរការ ទី៣. កម្មវិធីតម្រង់ទិសគោលនយោបាយសម្រាប់ការអភិវឌ្ឍន៍បៃតង ឆ្នាំ២០១៧-២០១៨ ដែលកំពុងដំណើរការ ទី៤. គម្រោងថាមពលពន្លឺព្រះអាទិត្យនៅទីក្រុងកែបដែលស្ថិតជាឯកសារគោលគំនិត ២០១៧ និងទី៥ គម្រោងប្រព្រឹត្តិកម្មសំណល់រាវ ដែលស្ថិតក្នុងការសិក្សាវិសាលភាព ឆ្នាំ២០១៧៕

 

ដោយ៖ ស៊ុន មេសា

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់