នៅព្រឹកថ្ងៃទី១២ ខែកក្កដានេះ ឯកឧត្តមសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអនុញ្ញាតឱ្យលោក លី ហ័រ (LI HUA)ប្រធានក្រុមហ៊ុនអគ្គសនីរបស់ចិន C.I.I.D.G Erdos Hongjun Electric Power Co.,Ltd. បានចូលជួបសំដែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធនឹងការកសាងបណ្តាញលូនៅក្រុងព្រះសីហនុ។ ក្នុងកិច្ចសន្ទនា ប្រធានក្រុមហ៊ុនអគ្គីសនីរបស់ចិន បានសន្យានឹងចូលរួមជួយការសាងសង់បណ្តាញលូគ្រប់គ្រងទឹកកខ្វក់នៅក្រុងព្រះសីហនុដែលជាការផ្តួចផ្តើមដោយក្រសួងបរិស្ថាន។

ក្រៅពីនេះប្រធានក្រុមហ៊ុនអគ្គីសនីរបស់ចិន ក៏បានលើកសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថានក្នុងការរក្សាអនាម័យបរិស្ថាននៅទូទាំងប្រទេស ជាពិសេសនៅក្រុងព្រះសីហនុ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះក្រុមហ៊ុនអគ្គីសនីរបស់ចិនដែលបានសន្យាជួយគម្រោងកសាងប្រព័ន្ធលូ។ បន្ថែមពីនេះ ឯកឧត្តមបានបញ្ជាក់ថា ក្នុងអាណត្តិទី៥នេះ ក្រសួង ក៏ដូចជារដ្ឋាភិបាលបានកែប្រែគោលនយោបាយបរិស្ថានយ៉ាងច្រើនដើម្បីរក្សាអនាម័យបរិស្ថាន និងការរក្សាបាននូវការអភិវឌ្ឍប្រកបដោយចិរភាព៕

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់