ឯកឧត្តម សូ ខនឬទ្ធីគុណ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ដឹកនាំកិច្ចប្រជុំ​ជាមួយខេត្តប៉ៃលិន។

ឯកឧត្តម សូ ខនឬទ្ធីគុណ អនុរដ្ឋលេខាធិការ​ក្រសួងបរិស្ថាន នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ បានដឹកនាំកិច្ចប្រជុំជាមួយខេត្តប៉ៃលិនដើម្បី​ផ្សព្វផ្សាយអនុក្រឹត្យ​របស់​រាជរដ្ឋាភិបាលស្តីពី​ការបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ «ភ្នំយ៉ាត»។ ក្នុងកិច្ចប្រជុំនេះ មានការចូលរួមពីអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន អភិបាលខេត្តប៉ៃ លិន ឯកឧត្តម កើត សុធា និងមន្ទីរជំនាញពាក់ព័ន្ធក្នុងខេត្ត។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម សូ ខនឬទ្ធីគុណ បានពិភាក្សាអំពីផែនការគ្រប់គ្រងតំបន់បេតិក​ភណ្ឌធម្មជាតិ​មួយ​នេះ ឱ្យមានប្រសិទ្ធភាព និងផ្តល់ជាផលប្រយោជន៍ដល់សាធារណៈជនទូទៅ។

ឯកឧត្តម កើត សុធា អភិបាលខេត្តប៉ៃលិន​។

ចំណែកឯរដ្ឋបាលខេត្ត និងមន្ទីរពាក់ព័ន្ធទាំងឡាយ បានគាំទ្ររាជរដ្ឋាភិបាលដែលបានដាក់បញ្ចូលភ្នំយ៉ាត ជាតំបន់បេតិកភណ្ឌធម្មជាតិ ហើយបានបង្ហាញការគាំទ្រ និងចូលរួមសហការជាមួយក្រសួងបរិស្ថាន ក៏ដូចជាមន្ទីរបរិស្ថាន និងមន្ទីរពាក់ព័ន្ធ ក្នុងការរៀបចំផែនការគ្រប់គ្រងតំបន់នេះដើម្បីការពារបាននូវតំបន់បេតិកភណ្ឌធម្មជាតិមួយនេះ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី១៩ ខែមិថុនា កន្លងទៅ បានសម្រេចបង្កើតតំបន់បេតិភណ្ឌធម្មជាតិភ្នំយ៉ាត តាមសំណើររបស់ក្រសួងបរិស្ថានដែលមានទំហំជិត៣ម៉ឺ២ពាន់ហិកតាដែលលាតសន្ធឹងលើភូមិសាស្ត្រសង្កាត់ប៉ៃលិន នៃខេត្តប៉ៃលិន។ ការដែលក្រសួងបរិស្ថានស្នើបង្កើតតំបន់នេះទៅជាតំបន់បេតិកភណ្ឌធម្មជាតិដើម្បីការពារតួនាទីប្រព័ន្ធអេកូឡូស៊ីសម្រាប់ជាប្រយោជន៍របស់មនុស្សគ្រប់ជំនាន់ កម្រិតដល់ការប្រើប្រាស់ធនធានជីវៈចម្រុះ ធនធានធម្មជាតិ ធនធានវប្បធម៌ និងមុខងារនៃតំបន់។

បន្ថែមពីនេះ វាជាការការពារសោភ័ណភាព ទេសភាពធម្មជាតិ និង​តម្លៃធម្មជាតិនៃតំបន់សម្រាប់បម្រើដល់ការកំសាន្ត ការទស្សនា ការអប់រំ ការសិក្សាស្រាវជ្រាវ វិទ្យាសាស្ត្រ និងជំនឿដែលគ្រប់សកម្មភាពទាំងនេះពុំបង្កការគំរាមកំហែងដល់បរិស្ថាន ធម្មជាតិ និងវប្បធម៌នៅក្នុងមូលដ្ឋាន។ លើសពីនេះ តំបន់បេតិកភណ្ឌថ្មីនេះ នឹងផ្តល់សេវាកម្មធម្មជាតិសម្រាប់ការប្រើប្រាស់ប្រកបដោយនិរន្តរភាព ក៏ដូចជាការលើកកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋាន និងសារធារណៈជនក្នុងការរួមចំណែកដល់ការគ្រប់គ្រង ការពារ និងការអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិក្នុងតំបន់៕

ដោយ៖ ស៊ុន មេសា

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់