ការពង្រឹងការគ្រប់គ្រងប្រព័ន្ធលូ និងប្រព័ន្ធប្រព្រឹត្តកម្មទឹក កខ្វក់ជាកិច្ចការ ដ៏សំខាន់ក្នុងខណៈ ដែលចំនួន ប្រជាជន និងសកម្មភាពអភិវឌ្ឍន៍នៅតាមទីប្រជុំជនក្រុងកំពុងមានការកើនឡើងគួរឲ្យកត់សម្គាល់។

នៅព្រឹកថ្ងៃអង្គារ៍ ទី១១ តុលានេះ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំ អន្តរក្រសួងដើម្បីត្រួតពិនិត្យចុងក្រោយលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងប្រព័ន្ធលូនិងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ដោយមានការចូលរួមពីសំណាក់តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ។គោលបំណងនិងគោលដៅសំខាន់ នៃអនុក្រឹត្យនេះគឺដើម្បីធ្វើឲ្យប្រសើរឡើងនូវការគ្រប់គ្រងប្រព័ន្ធលូ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ តាមរយៈ (១)ការពង្រឹងការទទួលខុសត្រូវរបស់ក្រសួង ស្ថាប័ន អង្គភាពជំនាញ រដ្ឋបាលថ្នាក់ក្រោមជាតិ និងអ្នកពាក់ព័ន្ធ (២)ការប្រគល់មុខងារប្រតិបត្តិ និងថែទាំទៅឲ្យរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ (៣)ជំរុញការចូលរួម និងលើកកម្ពស់ការយល់ដឹងជាសាធារណៈរបស់ប្រជាពលរដ្ឋអំពីការប្រើប្រាស់សេវាគ្រប់គ្រងទឹកកខ្វក់និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ និង(៤)ការជំរុញឲ្យមានការចូលរួមពីដៃគូអភិវឌ្ឍន៍និងផ្នែកឯកជនក្នុងការអភិវឌ្ឍ ឬវិនិយោគ សាងសង់ប្រតិបត្តិការ និងថែទាំប្រព័ន្ធលូ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ នៅទូទាំង ព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះ អង្គប្រជុំបានពិនិត្យនិងឯកភាពលើសេចក្ដីព្រាងអនុក្រឹត្យនេះជារួម ដោយសម្រេចរៀបចំដាក់ជូន រាជរដ្ឋាភិបាលពិនិត្យ និងអនុម័ត៕

 

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់