​វគ្គ​ផ្តាច់​ព្រ័ត្រវេទិកា​យុវជន​ឆ្នើម​ថ្នាក់​ជាតិ​ជជែក​ពិភាក្សា​អំពី​បញ្ហា​បរិស្ថាន​ ប្រចាំឆ្នាំ២០១៦ បានឈានមកដល់ហើយ

50

និស្សិតដែលមកពីសកលវិទ្យាល័យកម្ពុជា គឺជាជ័យលាភីលេខ១ ក្នុងវេទិកាយុវជនឆ្នើមថ្នាក់ជាតិជជែកពិភាក្សាអំពីបញ្ហាបរិស្ថាន ប្រចាំឆ្នាំ២០១៦ ដែលរៀបចំឡើងដោយក្រសួងបរិស្ថាន។ បន្ទាប់ពីឆ្លងកាត់ការប្រកួតជជែកពិភាក្សាតាំងពីវគ្គជម្រុះ និងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកន្លងមក នៅក្នុងវគ្គផ្តាច់ព្រ័តគឺមាននិស្សិតឆ្នើមដែលមកពីសកលវិទ្យាល័យចំនួន៤ រួមមានសកលវិទ្យាល័យកម្ពុជា សកលវិទ្យាល័យភូមិន្ទកសិកម្ម សកលវិទ្យាល័យភ្នំពេញអន្តរជាតិ និងសកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា គ្រាដែលការប្រគល់រង្វាន់ជ័យលាភី និងពិធីបិទវេទិកានេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅឯមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។

មានប្រធានបទចំនួនបី ដែលត្រូវបានលើកយកមកពិភាក្សានៅក្នុងវេទិកាថ្នាក់ជាតិនេះ ដែលក្នុងនោះមាន : ១-ការអភិវឌ្ឍសេដ្ឋកិច្ច គឺប្រសើរជាងការអភិរក្សធនធានធម្មជាតិ, ២- ប្រទេស អភិវឌ្ឍ ត្រូវ មានការទទួលខុសត្រូវច្រើនជាងប្រទេសកំពុងអភិវឌ្ឍក្នុងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ និង ៣-ដល់ពេលហើយដែលកម្ពុជាត្រូវពង្រឹងការអនុវត្តច្បាប់ ជាជាងការអប់រំបរិស្ថាន។ ជាមួយគ្នានេះ ក្រុមនិស្សិតដែលទទួលបានជ័យលាភីលេខ២ គឺបានទៅលើសកលវិទ្យាល័យអន្តរជាតិ និងជ័យលាភីលេខ៣ និងលេខ៣ស្ទួន គឺបានទៅលើសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា និងសាកលវិទ្យាល័យភូមិន្ទកសិកម្ម។

សូមបញ្ជាក់ថា វេទិកាយុវជនឆ្នើមថ្នាក់ជាតិជជែកពិភាក្សាអំពីបញ្ហាបរិស្ថាន ២០១៦ គឺជាព្រឹត្តិការណ៍ដំបូងបង្អស់និងក្នុងទ្រង់ ទ្រាយធំសម្រាប់និស្សិតកម្រិតបរិញ្ញាបត្រនៅតាមសាកលវិទ្យាល័យចំនួន១៦ ក្នុងរាជធានីភ្នំពេញ បន្ទាប់ពីការប្រកួតពិភាក្សាកម្រិតខ្នាតតូចដែលយើងធ្លាប់រៀបចំចំនួន៣៦លើករួចមកហើយ ចាប់តាំងពីឆ្នាំ២០០៤មក៕

14955944_771422456330211_4508126742123596239_n 14947917_771422492996874_5147547770589568063_n 14938181_771422489663541_5950630741961325988_n 14910373_771422496330207_1255610122399532919_n

ចែករំលែក