ឯកឧត្ដម​ សាយ​ សំអាល់​ រដ្ឋមន្ត្រី​​ក្រសួង​​បរិស្ថាន​​បាន​​អនុញ្ញាត​​ឱ្យ​​​​លោក Bright Lee​ នា​យក​សេវាកម្ម​ ដឹក​នាំ​​ក្រុម​​អ្នក​​ជំនាញ​ការ​​កូរ៉េ​ ដើម្បី​​ចូល​​ជួប​​សម្ដែង​​ការ​គួរ​សម

102

នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានអនុញ្ញាតឱ្យលោក Bright Lee នាយកសេវាកម្ម ដឹកនាំក្រុមអ្នកជំនាញការកូរ៉េ ដើម្បីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងគោលបំណងស្វែងយល់អំពីស្ថានភាពការងារចុះបញ្ជីដីនិងការគ្រប់ គ្រងដីក្នុងតំបន់ការពារធម្មជាតិនៅកម្ពុជា។ ឯកឧត្តមរដ្ឋមន្រ្តីបានគាំទ្រចំពោះសំណើសុំរៀបចំសិក្ខាសាលាស្ដីពី ផែនការហេដ្ឋារចនាសម្ព័ន្ធផ្នែកទន់សម្រាប់ការគ្រប់គ្រង ដីនិងភូមិសាស្ត្រនៅកម្ពុជា ដែលគ្រោងនឹងរៀបចំឡើងក្នុងកិច្ចសហការជាមួយអគ្គលេខាធិការដ្ឋាននៃ ក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា។ ឯកឧត្តមរដ្ឋមន្រ្តីបានស្នើឲ្យមន្ត្រីជំនាញផែនទីនិងភូមិសាស្ត្រនៃ ក្រសួងបរិស្ថានបន្តពិភាក្សាការងារជាមួយគ្នា ក្នុងក្របខ័ណ្ឌបច្ចេកទេស ដើម្បីឈានទៅរៀបចំឲ្យមានកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ ក្នុងការរៀបចំផែនការហេដ្ឋារចនាសម្ព័ន្ធផ្នែកទន់សម្រាប់ការគ្រប់ គ្រងតំបន់ការពារធម្មជាតិនៅកម្ពុជា៕

14993581_773420689463721_3773928264851045785_n  14980771_773420602797063_2708996403990667387_n 14938117_773420629463727_7258360491575494074_n 14925800_773420649463725_4913744248292858732_n14993554_773420652797058_6948713567792655236_n

ចែករំលែក